ក្រុមហ៊ុន វឌ្ឍនៈ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ជូនបងប្អូនធ្វើដំណើរទៅលេងស្រុកកំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៤៥ នាទី ព្រឹក

មិនខុសពីឆ្នាំមុនៗ ក្រុមហ៊ុន វឌ្ឍនៈ នៅតែសហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាជនខ្មែរដែលធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។

នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូរ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បានធ្វើដំណើរទៅជួបជុំបងប្អូនក្នុងឱកាសដ៏ពិសេសនេះ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់។ បានទាំងធ្វើដំណើរដោយឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាក់ បានទាំងភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃដើម្បីបំពេញជាតិទឹក សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ ព្រមទាំងសម្បូរវីតាមីន ពិសេសជាភេសជ្ជៈដ៏ចាំបាច់ សម្រាប់រដូវក្តៅនេះ។

ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃមានដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល ដែលមានរយៈពេលចំនួន ៦ថ្ងៃ គឺចាប់ថ្ងៃទី១២ និង១៧ ខែមេសា ខាងមុខនេះ៕







(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com