ទស្សនាអាងចិញ្ចឹមត្រី និងសត្វព្រៃ តម្លៃត្រឹមតែ៥,៥ដុល្លារ និងបានជួយដល់កុមារក្រីក្រ និងពិការ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
ទស្សនាអាងចិញ្ចឹមត្រី និងសត្វព្រៃ តម្លៃត្រឹមតែ៥,៥ដុល្លារ និងបានជួយដល់កុមារក្រីក្រ និងពិការ

សៀមរាប៖ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម ខេត្តសៀមរាប នឹងរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ ជួយដល់ការគាំទ្រដល់កុមារក្រីក្រ និងកុមារមានពិការភាព នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទីមេសា ឆ្នាំ២០២៥។ អំឡុងព្រត្តិការណ៍សហគមន៍នេះ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម ក៏នឹងបញ្ចុះតម្លៃសំបុត្រចូលទស្សនាអាងពិព័រណ៍ត្រី និងសត្វព្រៃ មកត្រឹមតែ ៥,៥ដុល្លារប៉ុណ្ណោះ ហើយរាល់សំបុត្រដែលលក់បាន នឹងដក ២ ០០០រៀល ឧបត្ថមដល់កុមារក្រីក្រ និងកុមារភាពពិការភាព។

TTN-Free-Banner-In-Article-PC

ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ លោកអ្នកនាងគ្រាន់តែបង្ហាញខិត្តប័ណ្ណ «កម្មវិធីសប្បុរសធម៌ អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម» ដែលទទួលបាន និងចែករំលែកវីដេអូក្នុងតំណភ្ជាប់នេះ https://www.facebook.com/share/r/18oWrPXMTA/  ក្នុងគណនីហ្វេសប៊ុករបស់លោកអ្នក រួចថតរូបអេក្រង់ និងបង្ហាញទៅកាន់បុគ្គលិកនៅកន្លែងលក់សំបុត្រជាការស្រេច។

នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះ លោកអ្នកនាងនឹងបានឃើញទស្សនីយភាពទាក់ទាញនឹងរំភើបៗ នៅអាងពិព័រណ៍អន្តរកម្ម ការស្វាគមន៍ដោយការមុជទឹកពិសេស និងតូបលក់អាហារក្នុងស្រុក។ ការចូលរួមទិញអាហារឬភេសជ្ជៈបន្ថែមដោយរាល់ការចំណាយរបស់លោកអ្នកបានចូលរួមជួយដល់ក្មេងៗទាំងអស់នោះ។

អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ក៏បង្ហាញការលើកទឹកចិត្តឱ្យអាជីវករក្នុងស្រុក អង្គការ និងដៃគូប្រព័ន្ធផ្សព្វផ្សាយ ចូលរួមគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ តាមរយៈការឧបត្ថម្ភ ឬកិច្ចសហការផ្សព្វផ្សាយផ្សេងៗ។ ព័ត៌មានបន្ថែមសូមលោកអ្នកនាងទំនាក់ទំនងទៅកាន់លេខ ០១២ ៥២៣ ២១៨, ០៩៦ ៥២៤ ២៦២៦, ០១៧ ៩២ ៤៣ ៨៩ និង០៨១ ៥០២ ៥៥៥ ឬតាមអ៊ីម៉ែល [email protected]៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី