បិទផ្លូវ៣៧១ម្ខាងនៅចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកនៅភ្នំពេញ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
បិទផ្លូវ៣៧១ម្ខាងនៅចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកនៅភ្នំពេញ
លោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរង្វង់។ រួបថត៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ​ កំណាត់ផ្លូវលេខ៣៧១ ត្រូវចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ត្រូវបិទម្ខាងជាបណ្តោះអាសន្ន  ដើម្បីរៀបចំប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបិទផ្លូវនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល​ ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៤ ខែមិថុនា។ នេះបើយោងតាមសេចក្តីជូនរបស់លោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ។​

TTN-Free-Banner-In-Article-PC

រដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។  ក្នុងនោះគឺមានគម្រោង សាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកបឹងទំពន់ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់ ១,៥ម៉ែត្រចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។ 

សព្វថ្ងៃការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាល សង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ទទឹងផ្លូវលេខ៣៧១ ចំណុចមុខ ស្ថានីយបូមទឹកបឹងទំពន់។

« ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹង បិទកំណាត់ផ្លូវលេខ៣៧១ម្ខាង នៅត្រង់ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ ពីថ្ងៃទី៤ ខែមីនា រហូតដល់ទី៤ ខែមិថុនា ឆ្នាំ២០២៥»។​ នេះជាការបញ្ជាក់របស់ លោក ឃូង ស្រេង ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី២៤ ខែមីនា ដោយទាមទារឱ្យប្រជាពលរដ្ឋយោគយល់ចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ