លោក ស សុខា ទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីវៀងចន្ទន៍ ៣ថ្ងៃ
- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុករបស់លោក ស សុខា
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦មីនា ដើម្បីបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ។ --
ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងតាមការអញ្ជើញ របស់លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ការបំពេញទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្ដូរវេនប្រចាំឆ្នាំ រវាងក្រសួងទាំងពីរ។
ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីកម្ពុជា-ឡាវ នឹងពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២៤។ លើសពីនេះ នឹងចុះហត្ថលេខាកំណត់ហេតុស្ដីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្ត ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: