រញ្ជួយដី! ទូតខ្មែរនៅថៃ និងមីយ៉ាន់ម៉ា ត្រៀមផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ពលរដ្ឋខ្មែររងគ្រោះ
  • ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤៧ នាទី រសៀល
រញ្ជួយដី! ទូតខ្មែរនៅថៃ និងមីយ៉ាន់ម៉ា ត្រៀមផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ពលរដ្ឋខ្មែររងគ្រោះ

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងហេតុការណ៍ឡគ្រោះរញ្ជួយដីនៅប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី២៨ ខែមីនា នេះ។
TTN-Free-Banner-In-Article-PC


ករណីរញ្ជួយដីកម្រិតខ្លាំងនៅក្រុងបាកកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតខាតទ្រពសម្បត្តិមួយចំនួន។ អ្នកពាក្យការបរទេស បញ្ជាក់ថា ក្រសួងការបរទេស តាមរយៈស្ថានទូតខ្មែរប្រចាំប្រទេសទាំងពីរ ខិតខំប្រមូលព័ត៌មានអំពីសុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរដែលកំពុងស្ថិតនៅទីនោះ។ 

បើតាមលោក ជុំ សុន្ទរី ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។ លោកបន្ថែមថា ស្ថានទូតត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយឱ្យអស់ពីលទ្ធភាព។ 

ជាមួយគ្នានេះ ក្រសួងការបរទេស អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្ថិតនៅប្រទេសទាំងពីរ ជាពិសេសតំបន់រងគ្រោះ ឱ្យទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេឱ្យបានដឹងថា ពួកគេមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងស្តាប់ការណែនាំអាជ្ញាធរមូលដ្ឋាន។ 

ក្នុងករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល ពលរដ្ឋខ្មែរអាចទាក់ទង ស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដែលមានអាសយដ្ឋាន 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand។ លេខទំនាក់ទំនង៖ Tel: (02) 957-5851-2 ។

លេខទូរសព្ទបន្ថែមសម្រាប់ការទាក់ទងទៅស្ថានទូតខ្មែរនៅបាងកក មានលេខ 094 092 5905, 094 416 558, 083 545 7788 (លោក ឈឹម វិបុល),  062 089 8918 (លោក សម្ផស្ស) និងលេខ 092 299 0133 (កញ្ញា ចន្ថា)។

ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ា តាមរយៈអាសយដ្ឋាន No. 25(3B-4B), New University Avenue Road, Bahan Township, Yangon, Myanmar ឬលេខទំនាក់ទំនង៖ Tel: (951) 54 96 09, 54 09 64 ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម