វេជ្ជបណ្ឌិតជំនាញ ប្រាប់ពីរបៀបថែទាំសុខភាពនៅរដូវក្ដៅ
  • ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១០ នាទី ល្ងាច
វេជ្ជបណ្ឌិតជំនាញ ប្រាប់ពីរបៀបថែទាំសុខភាពនៅរដូវក្ដៅ
ការថែទាំសុខភាពនៅរដូវក្ដៅ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ចន្ថា តុលា បានឱ្យដឹងថានារដូវក្ដៅ អាចបណ្ដាលឱ្យមនុស្សមានបញ្ហាសុខភាពជាច្រើនដោយសារការបាត់បង់ជាតិទឹកក្នុងខ្លួន។

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស​ទឹកនោមផ្អែម និង​ក្រពេញ​អ័រម៉ូន ដូចតទៅ៖

វេជ្ជបណ្ឌិត ចន្ថា តុលា បានរៀបរាប់ដូច្នេះ៖ «នៅពេលខ្វះជាតិទឹកបន្តិចបន្តួចអាចធ្វើឱ្យយើង មានអាការដូចជា អស់កម្លាំង ឈឺក្បាល និងស្រវាំងភ្នែក ។ ប៉ុន្តក្នុងករណីខ្វះជាតិទឹកខ្លាំង នឹងអាចធ្វើឱ្យមនុស្សកើតជំងឺ Heat Stroke សន្លប់ ដែលអាចប៉ះពាល់ដល់អាយុជីវិត ដោយសារតែការកើនឡើងកម្ដៅខ្លាំងនៅក្នុងខ្លួន» ។​

បើតាមលោកវេជ្ជបណ្ឌិតរូបនេះ  មនុស្សគ្រប់វ័យទាំងអស់អាចនឹងប្រឈមនឹងកើត Heat Stroke ប៉ុន្តែអ្នកដែលប្រឈមខ្ពស់ គឺកុមារ ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ជរា បើសិនពួកគេមិនអាចបំពេញជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។

លោកវេជ្ជបណ្ឌិត បានប្រាប់ថា បរិមាណជាតិទឹក ដែលមនុស្សគួរតែបរិភោគ គឺចន្លោះពី២លីត្រកន្លះ ទៅ៣លីត្រកន្លះក្នុងមួយថ្ងៃ ។ វេជ្ជបណ្ឌិត ចន្ថា តុលា បានណែនាំឱ្យពលរដ្ឋត្រូវការពារសុខភាព ពិសាទឹកឱ្យបានគ្រប់គ្រាន់ កុំឱ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន និងចៀសវាង ត្រូវកម្ដៅថ្ងៃយូរពេក។  រីឯ អ្នកធ្វើការប៉ះពាល់នឹងកម្ដៅថ្ងៃ ត្រូវពិសាទឹកឱ្យបានច្រើនជាងពេលធម្មតា៕   


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី