Southampton ធ្លាក់ពី Premier League ទាំងសល់៧ប្រកួត ដំបូងគេក្នុងប្រវត្តិសាស្ត្រ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៥ នាទី រសៀល
Southampton ធ្លាក់ពី Premier League ទាំងសល់៧ប្រកួត ដំបូងគេក្នុងប្រវត្តិសាស្ត្រ

Southampton បានក្លាយជាក្រុមដំបូងគេដែលធ្លាក់ចេញពី Premier League នៅរដូវកាល ២០២៤-២៥ និងដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទាំងនៅសល់ការប្រកួត ចំនួន៧លើក។ ៣១ប្រកួត Southampton រកបានតែ ១០ពិន្ទុប៉ុណ្ណោះ។

TTN-Free-Banner-In-Article-PC

បន្ទាប់ពីចាញ់ Tottenham Hotspur ក្នុងលទ្ធផល ៣-១ ក្នុងកាប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៣១ នៅថ្ងៃទី៦ ខែមេសា និងជាបរាជ័យលើកទី ២៥ បានធ្វើឱ្យ Southampton ធ្លាក់ទៅលីគលំដាប់ទី២អង់គ្លេស Championship ដោយស្វ័យប្រវត្តិ។

ធ្លាក់ពីលីគកំពូលទាំងនៅសល់៧ប្រកួត បាននាំឱ្យ Southampton ក្លាយជាក្រុមដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃលីគកំពូលអង់គ្លេស​ ដែលសល់ការប្រកួតច្រើនផងដែរ។ ឥឡូវនេះ Southampton ក្លាយជាអ្នកជំនួស Derby County ដែលរកបាន ១១ពិន្ទុទាបបំផុត ក្នុងរដូវកាល ២០០៧-០៨។ 

លោក Ivan Juric គ្រូ Southtampton

លោក Ivan Juric អ្នកចាត់ការទូទៅ Southampton ក៏បាន​លាលែងតំណែងរបស់ខ្លួនផងដែរ ក្រោយទទួលបានលទ្ធផលដ៏អាក្រក់នេះ។ អ្នកចាត់ការសញ្ជាតិក្រូអាស៊ី ឡើងដឹកនាំក្រុម ក្នុងខែធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែបានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួត។

៣១ប្រកួត Southampton ស្គាល់ជ័យជម្នះតែ២ប្រកួតប៉ុណ្ណោះ ក្រៅពីនោះ ស្មើ៤ និងចាញ់រហូតដល់២៥លើក ​រកបានតែ​ ១០​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅបាតតារាង។ Southampton តាមពីក្រោយ Wolves ដែលឈរចំណាត់ថ្នាក់លេខ១៧ (តំបន់សុវត្ថិភាព) ចំនួន២២ពីន្ទុ មានន័យថាទៅះពួកគេឈ្នះទាំង៧ប្រកួតដែលនៅសល់ ក៏មិនអាចគេផុតពីតំបន់ការចោលដែរ។

Southampton ក៏ក្លាយជាក្រុមដំបូងគេ ក្នុងចំណោមក្រុមទាំងអស់នៃលីគគំពូលទាំង៥នៅអឺរ៉ុប ដែលមិនអាចរក្សាកៅអីលីគកំពូល សម្រាប់រដូវកាលក្រោយ៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ