- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:០៩ នាទី ល្ងាច

សៀមរាប៖ នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប ត្រៀមទីតាំងចតយានយន្តជាច្រើនទីតាំងក្នុងក្រុងសៀមរាប សម្រាប់ទេសចរ និងពលរដ្ឋមកចូលរួមកម្សាន្ត។ ការរៀបចំនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងព្រឹត្តិការណ៍នេះ។
បើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទដូចជា ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩, ដីឡូត៌តារាងកីឡាបាល់ទះក្រោយមន្ទីរពេទ្យកុមារអង្គរ, អតីតអាងក្រពើ, សាលាបឋមសិក្សាសម្ដេច ជាស៊ីម, សាលាបឋមសិក្សាស្ទឹងថ្មី, វត្តដំណាក់, វត្តពោធិ៍លង្កា, ដីឡូខាងលិចសណ្ឋាគារអង្គរ Raffle Grand Hotel D’Angkor។
ដីឡូខាងក្រោយសារមន្ទីរជាតិអង្គរ, ដីឡូខាងជើងសណ្ឋាគារអង្គរសេនជូរី, ដីឡូខាងត្បូងហាងអាហារប៊ូហ្វេស្រីខួច និងទីតាំងចំណតមួយចំនួនទៀតតាមការជាក់ស្តែង។
គួរជម្រាបផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងនៅទីតាំងចំនួន៦គឺនៅប្រាសាទអង្គរវត្ត, ស្ទឹងសៀមរាប, ព្រះរាជដំណាក់, ស្ទឹងសៀមរាប, ផ្លូវ King Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ៕
អ្នកសរសេរអត្ថបទ
