Arsenal ឈ្នះ Real ជួយក្រុមពី EPL យ៉ាងតិច៥ក្រុម បានកៅអី UCL រដូវកាល ២០២៥-២៦
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
Arsenal ឈ្នះ Real ជួយក្រុមពី EPL យ៉ាងតិច៥ក្រុម បានកៅអី UCL រដូវកាល ២០២៥-២៦

យ៉ាងហោចណាស់ ៥ក្រុមពីក្របខណ្ឌ Premier League ធានាបានកៅអីប្រកួតប្រជែង UEFA Champions League រដូវកាល ២០២៥-២៦ បន្ទាប់ពី Arsenal ឈ្នះ Real Madrid ៣-០ ក្នុងជំនួបជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។ ខ្សែបម្រើ Declan Rice រកបាន២គ្រាប់ម្នាក់ឯងពីការស៊ុត Free Kick ដ៏អស្ចារ្យ។

TTN-Free-Banner-In-Article-PC

នៅជំនួបជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ នៅ Emirates រាត្រីថ្ងៃទី៨ ខែមេសា ខ្សែបម្រើអន្តរជាតិ​អង់គ្លេស Declan Rice ទាត់បាល់ពិន័យ Free Kick ដ៏អស្ចារ្យចំនួន២គ្រាប់សម្រេចទីទាំងពីរគ្រាប់ នៅនាទី៥៨ និង ៧០ ជួយ Arsenal នាំមុខភ្ញៀវ Real Madrid ២-០។ នៅនាទី៧៥ Mikel Merino បន្ថែមគ្រាប់ទី៣ ដើម្បីជួយក្រុមលោក Mikel Arteta ឈ្នះក្រុមដែលដឹកនាំដោយលោក Carlo Ancelotti ៣-០។

តាមរយៈជ័យជម្នះនេះ មិនត្រឹមជួយក្រុមរហស្សនាមកាំភ្លើងធំ មានភាគរយខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែថែមទាំងជួយកូតាក្រុមនៃលីគកំពូលអង់គ្លេសកើនយ៉ាងហោច ៥ក្រុមបានកៅអីក្រខណ្ឌកំពូលអឺរ៉ុប រដូវកាល ២០២៥-២៦។

ក្នុងប្រព័ន្ធការប្រកួតពានរង្វាន់ក្លិបតំបន់អឺរ៉ុបទាំង៣ របស់ UEFA ក្រោយដំឡើងពី ៣២ ទៅ ៣៦ក្រុមនោះ ក្រុមពីលីគកំពូលអង់គ្លេសត្រូវការឈ្នះតែមួយប្រកួត នឹងបានកៅអីបន្ថែមមួយក្នុងចំណោមពីរ។ នៅក្នុងប្រព័ន្ធនេះ ក្រុមរកបានពីរពិន្ទុសម្រាប់ការឈ្នះមួយលើក និងមួយពិន្ទុ សម្រាប់ការស្មើ។ 

លើសពីនេះទៅទៀត ពីអង់គ្លេសអាចនឹងមានក្រុមរហូតដល់ទៅ​ ៧ បានទៅលេង Champions League ប្រសិនបើ Aston Villa ឈ្នះជើងឯកនៅឆ្នាំនេះ ប៉ុន្តែបរាជ័យក្នុងការបជែងចំណាត់ថ្នាក់ Premier League ហើយ Manchester United ឬ Tottenham ឈ្នះ Europa League។

បន្ទាប់ពីអង់គ្លេសឈរលេខ១ លីគកំពូលអ៊ីតាលី Serie A​ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ តាមពីក្រោយដោយ La Liga របស់​អេ​ស្ប៉ា​ញ និង Bundesliga របស់​អាល្លឺម៉ង់​​។

ក្រុម Liverpool និងក្រុម Arsenal ឈរនៅចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងតារាង Premier League ដោយមានពិន្ទុដាច់ ខណៈ Nottingham Forest កាន់កាប់តំណែងទី៣ បណ្តោះអាសន្នដ៏រឹងមាំ។ Chelsea, Newcastle United, Manchester City, Aston Villa, Brighton & Hove Albion និង Bournemouth សុទ្ធតែមានឱកាសប្រជែងកៅអី កំពូលអឺរ៉ុបរដូវកាលក្រោយ៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ