- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នឹងរៀបចំពងទាស្ងោរចំនួន៣ពាន់គ្រាប់ រយៈពេល៣ថ្ងៃ នៃពិធីចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤,១៥ និង១៦ ខែមេសា នៅសង្ក្រាន្តខ្សាច់កណ្ដាល ដែលរៀបចំនៅក្រោមស្ពានព្រែកតាមាក់។
«ពងទា» ជាផលិផលអត្តសញ្ញាណមួយរបស់អ្នកឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ដែលល្បីថាមានរសជាតិឆ្ងាញ់។ ទន្ទឹមនឹងភាពល្បីល្បាញប្រចាំតំបន់ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានត្រៀមពងទាកូនស្ងោរចំនួន១ពាន់គ្រាប់ក្នុងមួយថ្ងៃ សម្រាប់ឱ្យពលរដ្ឋមកលេងសង្រ្កាន្ត ទទួលទានដោយឥតគិតថ្លៃ។
ការផ្ដល់ពងទាស្ងោរឱ្យពលរដ្ឋញាំដោយមិនគិតថ្លៃ ជាផ្នែកមួយទាក់ទាញទេសចរណ៍ និងផ្សព្វផ្សាយពីផលិតផលទេសចរណ៍ប្រចាំតំបន់ឱ្យពលរដ្ឋស្គាល់កាន់តែច្រើន នាឱកាសពិធីបុណ្យជាតិ។ សម្រាប់លោក-អ្នកនាងដែលទៅកម្សាន្តនៅសង្ក្រាន្តខ្សាច់កណ្ដាល កុំភ្លក្សរសជាតិពងទាកូនល្បីប្រចាំតំបន់មួយនេះ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
