ឆ្នាំ​២០២៤ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា មានចំនួន ៥៥,៤ប៊ីលានដុល្លារ កើន​១៥,៦៦ភាគរយ
  • ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ឆ្នាំ​២០២៤ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា មានចំនួន ៥៥,៤ប៊ីលានដុល្លារ កើន​១៥,៦៦ភាគរយ
រូបភាពពី​ហ្វេសប៊ុក​កំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុ

ភ្នំពេញ៖ ក្នុង​ឆ្នាំ​២០២៤​ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​សម្រេច​បាន​កំណើន​ប្រមាណ ៦ភាគរយ។ ជាមួយ​គ្នានេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា​ក្នុង​ឆ្នាំ​២០២៤ មាន​ចំនួន​ ៥៥,៤​ប៊ី​លាន​ដុល្លារ​ កើន​ឡើង​ ១៥,​៦៦ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ នេះ​បើតាម​របាយ​ការណ៍​របស់​សម្ដេច ហ៊ុន ម៉ាណែត។

TTN-Free-Banner-In-Article-PC

នៅ​ដើម​នីតិ​កាលទី​៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​បាន​វឌ្ឍនភាព​លើ​វិស័យ​ជាច្រើន រួមទាំង​ពាណិជ្ជកម្ម។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០២៤ មានចំនួន ៥៥,៤ប៊ីលានដុល្លារ ដែល​កើនឡើង ១៥,៦៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

ទន្ទឹម​នឹងនេះ ការ​នាំ​ចេញ​មាន​ចំនួន ២៦,៧​ ប៊ី​លាន​ដុល្លារ កើន​ឡើង​១៣,៦១ភាគរយ និង​ការ​នាំ​ចូល​មាន​ចំនួន ២៨,៧ ប៊ី​លាន​ដុល្លារ កើន​ឡើង​១៧,៦៣ភាគរយ​ បើធៀប​នឹង​ឆ្នាំ​២០២៣។ បើតាម​របាយការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនប្រមាណ ៦ភាគរយ។

ជាមួយ​គ្នានេះ ពាក់ព័ន្ធ​នឹង​ទុនបម្រុង​អន្តរជាតិ​វិញ បន្ត​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ គឺ​ប្រមាណ​ជាង ២២ប៊ីលាន​ដុល្លារ​។ ក្រៅ​ពី​បង្ហាញ​ពី​សមិទ្ធភាព​លើទំហំ​ពាណិជ្ជកម្ម ក៏​បង្ហាញ​ពី​វឌ្ឍនភាព​លើ​ការ​វិនិយោគ។ ក្នុង​ឆ្នាំ​២០២៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាតឱ្យ​ក្រុម​ហ៊ុន​វិនិយោគលើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៤១៤គម្រោង ដែលមាន​ទុន​សរុប ៦,៩ ប៊ីលាន​ដុល្លារ។ តាម​រយៈ​គម្រោង​ទាំងនេះ បាន​បង្កើត​ឱកាស​ការងារចំនួន ៣២៤ ៦២៤កន្លែង៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ