- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ផ្លូវជាតិលេខ៧១សេ ដែលមានតម្លៃ១៣០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ហើយ នៅថ្ងៃទី១២ ខែមេសា។ បើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្លូវជាតិថ្មីមួយខ្សែនេះ មានប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម។
បើតាមសម្ដេច ហ៊ុន ម៉ាណែត ផ្លូវជាតិមួយខ្សែនេះ នឹងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្តត្បូងឃ្មុំ និងកំពង់ចាម រួមទាំងខេត្តជាប់ព្រំដែនផ្សេងទៀត ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូននានាឱ្យកាន់ប្រសើរផងដែរ។ លើសពីនេះ ផ្លូវជាតិលេខ៧១សេ នឹងបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ ចាប់ផ្តើមសាងសង់ នាខែមេសា ឆ្នាំ២០២១ ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
