- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

សៀមរាប៖ ការសម្ដែងក្បាច់គុនល្បុកតោ ទទួលបានការគាំទ្រកាន់តែច្រើននាពេលបច្ចុប្បន្ន ពិសេសនៅតាមកម្មវិធីសង្រ្កាន្តនានា។ ក្រុមគុនល្បុក្កតោនៃក្លិបកីឡាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ បានចូលរួមសម្ដែងនៅក្នុងកម្មវិធីសង្រ្កាន្តស្រុកអង្គរធំ ស្ថិតនៅវត្តខ្នាចត្រាច នៅថ្ងៃទី១១ ខែមសា ដោយមានសាធារណជនចូលរួមទស្សនាជាច្រើន។ ប្រធានក្លិបលោក ពក អៀង បានបង្ហាញក្តីរីករាយ នៅពេលគុនល្បុក្កតោមានការពេញនិយម និងគាំទ្រច្រើនពីសាធារណជន ដែលបង្ហាញថា ពលរដ្ឋខ្មែរមានចិត្តស្រឡាញ់ និងចង់អភិរក្សមរតកវប្បធម៌មួយនេះឱ្យបានគង់វង្សទៅថ្ងៃក្រោយ៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
