- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០០ នាទី រសៀល

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤កន្លងទៅ វិស័យទេសចរណ៍ ហាក់មានកំណើនឡើងវិញ ស្របពេលដែលទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ បានធ្វើដំណើរកម្សាន្តមកកាន់កម្ពុជា។ បើតាមរបាយការណ៍របស់សម្ដេច ហ៊ុន ម៉ាណែត ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២៤ បានកើនឡើង ២៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
វិស័យទេសចរណ៍ ជាវិស័យមួយដែលជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ មានកំណើន ២៣ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ទេសចរជាតិ ក៏មានកំណើនផងដែរ ពោលមានចំនួន ២២លាន៥សែននាក់ មានកំណើន២០ភាគរយ។
បើតាមរបាយការណ៍របស់សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញពីចំណូលដែលគ្រឹះស្ថានអង្គរទទួលបានក្នុងឆ្នាំ២០២៤ គឺមានប្រមាណ ៤៧,៨លានដុល្លារ។ ចំណូលទាំងនេះ បានមកពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិចំនួន ១ ០២៣ ៦៨៨នាក់។ ដោយឡែកចំណូលបានមកពីការផ្ដល់ទិដ្ឋាការមានចំនួន ៥៦ ៥៨៧ ៨០៧ដុល្លារផងដែរ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
