ចូលឆ្នាំថ្ងៃទី១៖ សៀមរាបទទួលបានទេសចរជិត៨០ម៉ឺននាក់
  • ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ចូលឆ្នាំថ្ងៃទី១៖ សៀមរាបទទួលបានទេសចរជិត៨០ម៉ឺននាក់

សៀមរាប៖ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប បានទាក់ទាញទេសចរសរុបជិត៨០ម៉ឺននាក់។
TTN-Free-Banner-In-Article-PC

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា ដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ទេសចរសរុប ៧៩៤,៥៣៧នាក់ ចូលមកកម្សាន្តនៅក្នុង ខេត្តសៀមរាប។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមទេសចរខាងលើ ទេសចរបរទេសមានចំនួន ៤,៥៣៧នាក់ និងទេសចរជាតិ និងពលរដ្ឋទូទៅប្រមាណ ៧៩ម៉ឺននាក់។ 

មន្ទីរទេសចរណ៍បានញែកទេសចរទាំងនោះនៅតាមតំបន់សំខាន់ៗដែលរួមមាន តំបន់ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្តមានតំបន់អង្គរ ព្រះរាជដំណាក់ មាត់ស្ទឹង និងតំបន់ផាប់ស្រ្ទីត មានទេសចរប្រមាណ ៧៦ម៉ឺននាក់ តំបន់ភ្នំគូលែនប្រមាណ ៤,៥០០នាក់ បឹងទន្លេសាប ប្រមាណ ៦,៥០០នាក់ បារាយណ៍ទឹកថ្លាប្រមាណ៤ពាន់នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ប្រមាណ១៥,០០០នាក់៕



 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី