- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:០៩ នាទី ព្រឹក

ភ្នំពេញ៖ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ១០លើក នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, រតនគិរី, មណ្ឌលគិរី និងខេត្តកំពង់ស្ពឺ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ បើតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ គ្រោះអគ្គិភ័យនេះ ថយចុះ១០លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំណោមអគ្គិភ័យទាំង១០លើក មាន៥លើក បង្កឡើងដោយចរន្តអគ្គិសនី។ នេះបើតាមទិន្នន័យគ្រោះអគ្គិភ័យនៅទូទាំងប្រទេស ដោយទិន្នន័យដដែលបញ្ជាក់ទៀតថា គ្រោះអគ្គិភ័យទាំង១០លើកនោះ បានបណ្ដាលឱ្យមនុស្ស ៤នាក់របួស និងបានបំផ្លាញផ្ទះ ២០ខ្នង, បន្ទប់ ២, ឃ្លាំង ១ និងរថយន្តចំនួន ៣គ្រឿង រួមទាំងភោជនីយដ្ឋានចំនួន ១ផងដែរ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
