រដ្ឋាភិបាល សម្រេចឱ្យក្រសួងការពារជាតិ រើសទាហានថ្មី៣០០នាក់
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ពលទាហានកម្ពុជា។ រូបពីក្រសួងការពារជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានចំនួន៣០០នាក់ សម្រាប់បំពេញក្រខ័ណ្ឌឱ្យកងឯកភាព បញ្ជាការដ្ឋានទ័ពអាកាស បញ្ជាការដ្ឋានវិស្វកម្ម មូលដ្ឋានសមុទ្ររាម និងវិទ្យាស្ថានសេនាធិការ។ នេះបើតាមសេចក្ដីសម្រេច ស្ដីពីការជ្រើសរើសពលទាហាន ចេញដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០មេសា។

ពលទាហានដែលត្រូវជ្រើសរើស មាននៅបញ្ជាការដ្ឋានទ័ពអាកាស ចំនួន១០០នាក់, កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន១៥០នាក់, មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម៣០នាក់ និងវិទ្យាស្ថានសេនាធិការ ២០នាក់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: