លោក Nistelrooy ចង់ឱ្យ Leicester ឆាប់សម្រេចចិត្តរឿងតំណែងអ្នកចាត់ការ ក្រោយក្លិបត្រូវកាត់ចោល
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០៤ នាទី រសៀល
លោក Nistelrooy ចង់ឱ្យ Leicester ឆាប់សម្រេចចិត្តរឿងតំណែងអ្នកចាត់ការ ក្រោយក្លិបត្រូវកាត់ចោល

លោក Ruud Van Nistelrooy អ្នកចាត់ការ Leicester City ទាមទារក្លិបមានការសម្រេចចិត្តឱ្យបានឆាប់លើកត្តាអនាគតរបស់ខ្លួន បន្ទាប់ពីក្រុមរហស្សនាមកញ្ជ្រោងត្រូវកាត់ចោលពីក្របខណ្ឌ Premier League បន្ទាប់ពីពួកគេប្រកួតចាញ់ Liverpool លទ្ធផល ១-០ នៅជំនួបលីគសប្តាហ៍ទី៣៣ យប់ថ្ងៃទី២០ ខែមេសា។

TTN-Free-Banner-In-Article-PC

គ្រូបង្វឹកសញ្ជាតិហូឡង់ បាននិយាយក្រោយចប់ការប្រកួតដូច្នេះថា៖«ត្រូវការប្រើពេលវេលាដើម្បីធ្វើឱ្យក្រុមល្អប្រសើរ ក្លិបនឹងត្រូវតែបន្ត ហើយវាជាការងាររបស់ខ្ញុំ ដើម្បីធ្វើឱ្យក្លិបស្ថិតនៅចំណុចដែលល្អមួយ។ ការសម្រេចចិត្តរបស់ក្លិបក្នុងពេលឆាប់នេះកាន់តែល្អ […] រដូវកាលក្រោយនៅ Championship នឹងចាប់ផ្តើម ហើយវាជាការងារខ្ញុំត្រូវធ្វើ និងនាំលទ្ធផលល្អប្រសើរសម្រាប់ក្លិបឡើងវិញ។ ខ្ញុំកំពុងតែរង់ចាំការសម្រេចចិត្តរបស់ក្លិប Leicester  ហើយថាតើពួកគេចង់បន្តបែបណា តែគោលដៅខ្ញុំគឺជាការដឹកនាំក្រុមមួយនេះ។»។

Leicester City នឹងត្រូវវិលត្រឡប់ទៅប្រកួតនៅក្របខណ្ឌ Championship ជាលីគលំដាប់ទី២ ប្រចាំអង់គ្លេស ជាថ្មី ក្រោយចាញ់ការប្រកួតក្រោមថ្វីជើងជើងក្រុមកំពូលតារាង Liverpool លទ្ធផល ១-០ ក្នុងទឹកដីកីឡដ្ឋាន King Power ថ្ងៃទី២០ មេសា។ Leicester City ជាក្រុមទីពីរ បន្ទាប់ Southampton ដែលត្រូវបានកាត់ចោលទៅលីគលំដាប់ទី២ នៅរដូវកាល។

អតីតខ្សែប្រយុទ្ធ Manchester United លោក Van Nistelrooy ត្រូវបានក្លិប Leicester តែងតាំងឱ្យកាន់តំណែងអ្នកចាត់ាករ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយក្លិបបានចែកផ្លូវជាមួយនឹងលោក Steve Cooper។ ទោះដឹកនាំបណ្តោះអាសន្តនៅក្លិប Man Utd ធ្វើបានលទ្ធផលល្អច្រើន ប៉ុន្តែការមកដឹកនាំក្រុម Leicester City ធ្វើឱ្យលោក Van Nistelrooy បន្តជួបបញ្ហា និងពិបាកក្នុងការប្រែទម្រង់លេងរបស់ក្រុម។

ការដឹកនាំចំនួន​ ២០ប្រកួត នៅក្លិប Leicester City លោក Van Nistelrooy រកបានជ័យជម្នះត្រឹមតែ ២ប្រកួត ប៉ុណ្ណោះ ប្រចាំនៅក្របខណ្ឌ Premier League។ 

ការចាញ់ក្រោមថ្វីជើងក្រុមកំពូលតារាងទៀតសោត ជាការចាញ់ការប្រកួតក្នុងទឹកដីចំនួន ៩លើក ជាប់គ្នា និងដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតសោះ ដែលនេះត្រូវបានចាត់ចូលជាកំណត់ត្រាអាក្រក់បំផុតមួយប្រចាំ Premier League៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង