Burnley និង Leeds United កក់សំបុត្រវិលត្រឡប់ទៅកាន់ Premier League រដូវកាលក្រោយ
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:២៩ នាទី រសៀល
Burnley និង Leeds United កក់សំបុត្រវិលត្រឡប់ទៅកាន់ Premier League រដូវកាលក្រោយ

ក្លិប Burnley បានផ្តួលក្លិប Sheffield United លទ្ធផល ២-១ ដើម្បីកក់សំបុត្រស្វ័យប្រវត្តិឡើងទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ។ លទ្ធផលនេះ ក៏បានរុញច្រាន Leeds United ក្រុមកំពូលតារាងក្របខណ្ឌ Championship វិលទៅលីគកំពូលអង់គ្លេសជាមួយគ្នាដែរ។

TTN-Free-Banner-In-Article-PC

នៅមុនពេលអាចឈ្នះសំបុត្រស្វ័យប្រវត្តិត្រឡប់ទៅ Premier League វិញ ក្លិប Leeds United បានបំបាក់ Stoke City លទ្ធផល ៦-០ ដើម្បីឡើងឈរនៅកំពូលតារាងក្របខណ្ឌ EFL Championship ដោយរកបាន ៩៤ពិន្ទុ នាំមុខគេ ហើយនៅសល់ ២ប្រកួត ក្នុងដៃ។ Burnley ក៏បានផ្តួលក្រុមនៅចំណាត់ថ្នាក់លេខ ៣ Sheffield United ដើម្បីរក្សាតំណែងលេខ ២ មាន៩៤ពិន្ទុ និងចាប់ដៃគ្នាជាមួយ Leeds United វិលទៅ Premier League។

Burnley និង Leeds United បច្ចុប្បន្នជាក្រុមរកបានចំនួន ៩៤ពិន្ទុ​ ដូចគ្នា ហើយទាំង ២ក្រុម មានគម្លាតពិន្ទុដាច់ចំនួន ៨ពិន្ទុ ពីក្រុម Sheffield United នៅលេខ ៣ ដែលមាន ៨៦ពិន្ទុ។ Sheffield United នឹងត្រូវប្រកួតប្រជែងវគ្គ Playoffs ជាមួយក្រុមលេខ៤, ៥ និងលេខ៦  ដើម្បីយក១ក្រុម វិលត្រឡប់ទៅកាន់ Premier League។ 

Sunderland ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៤ មានចំនួន ៧៦ពិន្ទុ បានកក់កៅអីវគ្គ Playoffs ដើម្បីប្រជែងកៅអី Premier League បើទោះបីជាពួកគេបានប្រកួតចាញ់ក្រោមថ្វីជើង Blackburn Rovers លទ្ធផល ១-០។ Sunderland នឹងត្រូវប្រជែងជាមួយនឹងក្រុម Sheffield United ដែលនៅលេខ ៣ នៅវគ្គ ​Playoffs ដើម្បីដណ្តើមកៅអីវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ។

ក្រៅពី Sheffield United និង Sunderland ក្រុម Bristol City និង Coventry City ស្ថិតនៅលេខ ៥ និងលេខ ៦ ក៏កំពុងតែប្រកួតប្រជែង ដើម្បីរក្សាឱកាសការប្រកួតវគ្គ Playoffs ដណ្តើមកៅអីក្របខណ្ឌ Premier League ខណៈពេលដែលក្រុម Middlesbrough លេខ ៧, Millwall លេខ ៨ និង Blackburn Rovers លេខ ៩ កំពុងតែប្រជែងពិន្ទុចាំបាច់ កំពុងបន្តក្តីសង្ឃឹមប្រជែងពិន្ទុ សម្រាប់ប្រជែងកៅអីវគ្គ Playoffs ដ៏សំខាន៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង