- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៤៥ នាទី ព្រឹក

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទទួលស្នាដៃ រចនានិមិត្តសញ្ញា (Logo) ចំនួន១៨៥ ពីបេក្ខជនចំនួន១៦៩នាក់ ដែលបានចូលរួមក្នុងការប្រកួតរចនានិមិត្តសញ្ញា របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ស្នាដៃចូលរួមប្រកួតទាំងអស់នោះ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ ខែមេសា។ សហព័ន្ធ នឹងសម្រាំងយក Logo ចំនួន១០ តាមរយៈការជ្រើសរើសរបស់អ្នកប្រើប្រាស់បណ្តាញសង្គម តាមរយៈ Like និង Share ។ បន្ទាប់មក គណៈកម្មការ នឹងពិនិត្យលើស្នាដៃទាំង១០នោះ ដើម្បីសម្រាំងយកជ័យលាភី ពីលេខ១ដល់លេខ៣ នៅថ្ងៃទី២៥ ខែមេសា។ ជ័យលាភី នឹងទទួលបានបណ្ណសរសើរ រួមទាំងប្រាក់រង្វាន់រៀងគ្នា ៤លានរៀល, ២លានរៀន និង១លានរៀល។
សូមជម្រាបថា ការប្រកួតរចនានិមិត្តិសញ្ញាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាប់ផ្តើម នៅថ្ងៃទី១ ខែមេសា ដោយលក្ខណ្ឌ នៃនិមិត្តសញ្ញាទាំងនោះ ត្រូវមាន ពាក្យ«សហព័ន្ធកីឡាប្រដាល់គុនខ្មែរ» និងភាសាអង់គ្លេស «Kun Khmer Federation» ដោយប្រើតែពណ៌តែ៣ប៉ុណ្ណោះ គឺក្រហម ខៀវ និងស ជាពណ៌ដើម ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងប្រើប្រាស់បច្ចុប្បន្ន៕
logo រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
logo រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
logo រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
អ្នកសរសេរអត្ថបទ
