អ្នកប្រើកម្ចីក្រៅផ្លូវការ មិនទទួលបានសិទ្ធិការពារផ្នែកច្បាប់អ្វីឡើយ
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
អ្នកប្រើកម្ចីក្រៅផ្លូវការ មិនទទួលបានសិទ្ធិការពារផ្នែកច្បាប់អ្វីឡើយ

ភ្នំពេញ៖ ពលរដ្ឋដែលប្រើកម្ចីក្រៅផ្លូវការ ប្រឈមនឹងបំណុលច្រើនលើសលុបហើយទាំងមិនទទួលបានសិទ្ធិការពារផ្នែកច្បាប់អ្វីឡើយ។​ បើលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បុគ្គល​ដែលហ៊ានប្រើប្រាស់សេវាកម្ចីហិរញ្ញវត្ថុក្រៅផ្លូវការ​ គឺត្រូវប្រឈមការលំបាកគ្រប់បែបយ៉ាងពីអ្នកឱ្យផ្តល់កម្ចី ខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនអាចជួយទៅលើផ្នែកច្បាប់ណាមួយបានឡើយ។​ ក្នុងកម្មវិធី«ចំណេះដឹងហិរញ្ញវត្ថុ»ជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកជំនាញរូបនេះបានអះអាងយ៉ាងដូច្នេះ៖ « អ្នកដែលប្រើកម្ចីក្រៅផ្លូវការប្រឈមនឹងការជាប់អន្ទាក់បំណុលច្រើនលើសលុប ដែលបង្កគ្រោះថ្នាក់ណាស់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ»៕

TTN-Free-Banner-In-Article-PC

សូមលោក-អ្នកទស្សនាសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានសេដ្ឋកិច្ចនៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាខាងក្រោមដូចតទៅ៖ 


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ