UEFA ចាយលើការរៀបចំ UCL ២,៧១ពាន់លានដុល្លារ នៅរដូវកាល ២០២៤-២៥
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
UEFA ចាយលើការរៀបចំ UCL ២,៧១ពាន់លានដុល្លារ នៅរដូវកាល ២០២៤-២៥

UEFA Champions League ជាពានរង្វាន់កីឡាបាល់ទាត់ដ៏ធំបំផុតនៅទ្វីបអឺរ៉ុប។ ពីមួយរដូវកាលទៅមួយរដូវកាលព្រឹត្តិការណ៍នេះនេះកាន់តែមានប្រជាប្រិយភាព និងកើនប្រាក់រង្វាន់ជាប្រចាំផងដែរ។ នៅរដូវកាល ២០២៤-២៥នេះ ជើងឯកកំពូលអឺរ៉ុបមួយនេះ ចំណាយលើដំណើរការប្រកួត ២,៧១ពាន់លានដុល្លារ កើន ៥២០លានដុល្លារ លើសឆ្នាំមុខ។

TTN-Free-Banner-In-Article-PC

កាលពីរដូវកាល ២០២៣-២៤ Champions League ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ដែលមាន ៣២ក្រុម ចំណាយអស់ ២,១៩ ពាន់លានដុល្លារ ក្នុងនោះ Real Madrid រកបានប្រាក់សរុប ១៥៤លានដុល្លារ ពីការឈ្នះជើងឯក។ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក ១៧លានដុល្លារ។

នៅរដូវកាល ២០២៤-២៥ នេះ នៅពេលដែល UEFA បង្កើនក្រុមចូលរួមដល់៣៦ ប្រាក់ចំណាយក៏កើនឡើងដកើ ២,៧១ពាន់លានដុល្លារ ក្នុងនោះប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកក៏កើនដល់ ២៧,៨លានដុល្លារផងដែរ។

៣៦ក្រុមដែលបានកៅអីវគ្គសន្សំពិន្ទុ League phase ទទួលបានប្រាក់ពី UEFA ក្នុងមួយក្រុម២០,៧លានដុល្លារ។ ក្នុងការប្រកួតនៅវគ្គសន្សំពិន្ទុមួយលើក ក្រុមឈ្នះទទួលបាន២,៣លានដុល្លារ ស្មើបាន ៧៨ម៉ឺនដុល្លា។ 

៨ក្រុមកំពូលតារាង ដែលបានកៅអីទៅកាន់វគ្គ១៦ក្រុមស្វ័យប្រវត្តិ ទទួលបាន ២,២លានដុល្លារ ស្របពេល ១៦ក្រុម​ដែលបញ្ចប់ពីចំណាត់ថ្នាក់លេខ៩ ដល់១៦ បន្តទៅកាន់វគ្គជម្រុះ play-off បានប្រាក់ ១,១លានដុល្លារ។

ដល់វគ្គ១៦ក្រុម ក្រុមទាំងអស់ទទួលបាន ១២,២លានដុល្លារ បន្ថែមទៀត។ ៨ក្រុម បានកៅអីវគ្គ១/៤ផ្តាច់ព្រ័ត្រ ទទួលបាន ១៣,៩លានដុល្លារ។ ៤ក្រុមចុងក្រោយ បាន១៦,៧លានដុល្លារ។ ក្រុមម្ចាស់ជើងឯក នឹងទទួលបាន ២៧,៨លានដុល្លារ ខណៈរងជើងឯកបាន ២០,៦លានដុល្លារ។

មកទល់ពេលនេះ ពានរង្វាន់កំពូលអឺរ៉ុបរដូវកាល ២០២៤-២៥ បានរកឃើញ ៤ក្រុមចុងក្រោយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលក្នុងនោះរួមមាន Arsenal, PSG, Barcelona និង Inter Milan៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ