ភ្លើងឆេះព្រៃ ១៤១ករណី បានកើតឡើងនៅកម្ពុជា ពីថ្ងៃទី១៨-២៤ ខែមេសា
- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ករណីភ្លើងឆេះព្រៃ ដែលមានកន្លងមក និងត្រូវបានអាជ្ញាធរ និងអ្នកពាក់ព័ន្ធ អន្តរាគមន៍ពន្លត់។ រូបភាព៖ ហ្វេសប៊ុកអង្គការអង្គសម្ព័ន្ធមិត្ដសត្វព្រៃ
ភ្នំពេញ ៖ ភ្លើងឆេះព្រៃសរុប ១៤១ករណី បានកើតឡើង នៅតាមបណ្តាខេត្តមួយចំនួន នៅកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ដល់ថ្ងៃទី២៤ ខែមេសា។ នេះបើតាមតួលេខរបស់ក្រសួងបរិស្ថាន ដែលបានបញ្ជាក់ទៀតក្នុងចំណោមករណីភ្លៀងឆេះព្រៃទាំងនោះ គឺកើតមានឡើង ក្នុងខេត្តរតនគិរី ច្រើនជាងគេ រហូតដល់ទៅ ៥១ករណី។
បើតាមតួលេខដដែល ពីថ្ងៃទី១៨-២៤ ខែមេសានោះ នៅខេត្តកំពង់ធំ មានភ្លើងឆេះព្រៃកើតឡើង ២១ករណី, ខេត្តព្រះវិហារ មាន១៧ករណី, ស្ទឹងត្រែង ១៣ករណី និងនៅខេត្តក្រចេះ មាន១១ករណី។
សម្រាប់រាជធានីភ្នំពេញ, បាត់ដំបង, ព្រះសីហនុ, កំពត, ពោធិ៍សាត់, ព្រៃវែង និងខេត្តប៉ៃលិន ពុំមានករណីភ្លើងឆេះព្រៃកើតឡើងឡើយ។ ចំណែកបណ្តាខេត្តផ្សេងក្រៅពីនេះ គឺកើតមានហេតុការណ៍ភ្លើងឆេះព្រៃ ចន្លោះពី ១ ទៅ៥ ករណី។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថានដដែលនោះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com