ចៅក្រម បង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនជនដែលបើក​បុកមនុស្សស្លាប់ កាលពីថ្ងៃទី១៦ ខែមេសា ​ទៅឃុំខ្លួ​ន
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
ចៅក្រម បង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនជនដែលបើក​បុកមនុស្សស្លាប់ កាលពីថ្ងៃទី១៦ ខែមេសា ​ទៅឃុំខ្លួ​ន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ ឱ្យសមត្ថកិច្ច នាំខ្លួនជនល្មើស ដែលបានបើកបរបង្កឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៦ ខែមេសា នៅលើផ្លូវជាតិលេខ៤ ទៅមណ្ឌលអប់រំកែប្រែទី២។ នេះបើយោងតាមដីកាបង្គាប់ចុះថ្ងៃទី១៩ ខែមេសា។

TTN-Free-Banner-In-Article-PC

តាមដីការបង្គាប់ដដែល ចៅក្រមក៏បានប្រាប់ឱ្យប្រធានមន្ទីរអប់រំកែប្រែទី២ ទទួលឃុំខ្លួនជនល្មើសរូបនេះ រហូតដល់មានបទបញ្ជាសម្រេចថ្មី។ 

សូមជម្រាបថា បន្ទាប់ពីបានបើករថយន្តទាំងស្រវឹង ឱ្យមនុស្សស្លាប់ និងរបួស ​ជនល្មើសត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៧ ខែមេសា និងត្រូវបាបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យអ្នកដទៃស្លាប់ របួស និងបើកបរក្នុងស្ថានភាពស្រវឹង ដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៧៧ នៃច្បាប់ស្ដីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក៕




 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ