សោកស្តាយ! ​សាលមហោស្រពខេត្តតាកែវ​ដ៏ចំណាស់ រងការឆាបឆេះស្ទើរទាំងស្រុង
  • ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:១២ នាទី រសៀល
សោកស្តាយ! ​សាលមហោស្រពខេត្តតាកែវ​ដ៏ចំណាស់ រងការឆាបឆេះស្ទើរទាំងស្រុង

ភ្នំពេញ៖ ​សាលមហោស្រពតាកែវ ដែលមានអាយុកាលរាប់សិបឆ្នាំហើយនោះ បានរងការឆាបឆេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ អគារដ៏ចំណាស់នេះ ស្ថិតក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ បើតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ អគិ្គភ័យឆេះសាលមហោស្រពនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

TTN-Free-Banner-In-Article-PC


បើតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ ករណីអគ្គភ័យឆេះសាលមហោស្រពតាកែវនេះ បានកើតឡើងអំឡុងម៉ោង៨ព្រឹក ដោយសារទុស្សេខ្សែភ្លើង ស្របពេលដែលកំពុងរៀបចំកម្មវិធីប្រគល់សញ្ញាបត្រដល់សិស្សរបស់សាលាឯកជនមួយ។ 

អមដោយវីដេអូនៃអន្តរាគមន៍របស់កងកម្លាំងក្នុងការពន្លត់អគ្គិភ័យនេះ ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបរាប់ដូច្នេះ៖«សូមចូលរួមសោកស្ដាយផង កងកម្លាំងសមត្ថកិច្ចនគរបាលយើងខំប្រឹងហើយ តែស្ថានភាពភ្លើងឆាបឆេះលឿនពេក ដោយសារខាងក្នុងមហោស្រពតាកែវ មានអេប៉ុងបិតជុំវិញផ្ទៃជញ្ជាំង កៅអីពូក នឹងតំបូលពិដានសុទ្ធតែធ្វើអំពីឈើ។»។

យ៉ាងណា មនុស្សក្នុងសាលមានសិស្ស និងអាណាព្យាបាលសរុបជាង៥០០នាក់ ត្រូវបានសង្រ្គោះ និងជម្លៀសចេញពីសាលទាន់ពេលវេលា ហើយពុំមានបង្ករបួស ឬគ្រោះថ្នាក់ណាមួយឡើយ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ចំពោះសាលមហាស្រព ត្រូវបានឆេះស្ទើរទាំងស្រុង៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ