ទ័ពជើងទឹក នឹងហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅមូលដ្ឋានសមុទ្ររាមពីថ្ងៃទី១១ដល់ទី១៣មិថុនា
  • ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៤០ នាទី ព្រឹក
ទ័ពជើងទឹក នឹងហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅមូលដ្ឋានសមុទ្ររាមពីថ្ងៃទី១១ដល់ទី១៣មិថុនា
ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ

ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក បានចេញសេចក្តីជូនដំណឹងអំពីផែនការហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើផ្ទៃសមុទ្ររបស់មូលដ្ឋានសមុទ្ររាម ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា។
TTN-Free-Banner-In-Article-PC


សេចក្តីជូនដំណឹងដែលចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែឧសភា បានបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រនេះ នឹងប្រព្រឹត្តទៅនៅចន្លោះកោះពូលូវៃ និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

«សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសំឡេងកាំភ្លើងរួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺន បាញ់គ្រាប់ពិតនេះ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ»។ នេះជាការអំពាវនាវរបស់លោក ម៉ី ឌីណា៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម