អ្នកជំនាញ រំពឹងថា ប្រព័ន្ធគ្រប់គ្រងទឹកដ៏អស្ចារ្យ នាសម័យអង្គរ នឹងទាក់ទាញអន្តរជាតិ ឱ្យមកស្រាវជ្រាវកាន់តែច្រើន
  • ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
អ្នកជំនាញ រំពឹងថា ប្រព័ន្ធគ្រប់គ្រងទឹកដ៏អស្ចារ្យ នាសម័យអង្គរ នឹងទាក់ទាញអន្តរជាតិ ឱ្យមកស្រាវជ្រាវកាន់តែច្រើន

សៀមរាប៖ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា រំពឹងថា ប្រព័ន្ធគ្រប់គ្រងទឹកបុរាណ ឬផ្លូវទឹកសម័យអង្គរ នឹងផ្ដល់ភាពទាក់ទាញអន្តរជាតិឱ្យមកសិក្សាស្រាវជ្រាវកាន់តែច្រើន។ ក្រៅពីសំណង់ស្ថាបត្យកម្មប្រាសាទដ៏អស្ចារ្យ ប្រព័ន្ធគ្រប់គ្រងទឹកនាសម័យអង្គរ ក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ផងដែរ។

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

ជាង២០ឆ្នាំ ក្នុងការងារស្រាវជ្រាវប្រព័ន្ធធារាសាស្រ្តនៅតំបន់អង្គរ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ស្ញើចសរសើរបុព្វបុរសខ្មែរសម័យអង្គរ ដែលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការរៀបចំប្រព័ន្ធផ្លូវទឹកបុរាណ សម្រាប់ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

និយាយចំពោះលោក សុឃីម «អង្គរ» គឺលើសពីសំណង់ប្រាសាទ ប៉ុន្តែជាអតីតរាជធានីដ៏អស្ចារ្យ រាប់ចាប់ពីការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកក្រោមដី រហូតដល់ការសាងសង់ប្រាសាទដ៏ស្កឹមស្កៃ។ លោក សុឃីម រំពឹងថា ប្រព័ន្ធធារាសាស្រ្តបុរាណសម័យអង្គរ នឹងអាចទាក់ទាញអន្តរជាតិមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីអង្គរកាន់តែច្រើន។

លោក ភឿន សុឃីម សប្បាយចិត្ត និងមានមោទកភាព ដែលបានចូលរួមស្ដារ និងរៀបចំប្រព័ន្ធផ្លូវទឹកបុរាណឱ្យដំណើរការឡើងវិញ និងបន្តជាប្រយោជន៍សម្រាប់ការប្រើប្រាស់ និងទ្រទ្រង់ប្រាសាទមកដល់ពេលបច្ចុប្បន្ន។ បើតាមលោក សុឃីម បច្ចុប្បន្នអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្ដារប្រព័ន្ធគ្រប់គ្រងទឹកបុរាណមួយចំនួនឡើងវិញ ពិសេសបារាយណ៍ចំនួន២ ក្នុងចំណោមបារាយណ៍ចំនួន៥ក្នុងតំបន់អង្គរ។ 

«ការងារស្ដារនេះ ជាមោទកភាពសម្រាប់យើងមួយ ព្រោះសូម្បីអ្នកជំនាញបរទេសក៏គេឱ្យតម្លៃថាតំបន់នេះជាទីក្រុងទឹក។ នៅពេលគេចុះមកមើល មានប្រព័ន្ធផ្លូវទឹកប្រឡាក់ក្រឡា ធ្វើឱ្យការគ្រប់គ្រងទឹកសម័យនោះល្អឥតខ្ចោះ។ ទីក្រុងមួយ ដែលមានអាយុកាលរាប់រយឆ្នាំ គ្មានទឹកជំនន់ គ្មានភាពរាំងស្ងួត»។ នេះជាការលើកឡើងរបស់លោក ភឿន សុឃីម៕




អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ