កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥នាក់ ខណៈអ្នកសះស្បើយ ១០នាក់
  • ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:១៦ នាទី រសៀល
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥នាក់ ខណៈអ្នកសះស្បើយ ១០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥ករណីទៀត នៅថ្ងៃទី៧ ខែមិថុនា ដែលជាករណីឆ្លងក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ក្រសួងក៏បញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺនេះ ចំនួន១០នាក់ដែរ។

TTN-Free-Banner-In-Article-PC


កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលចុងក្រោយនេះ។  ដើម្បីបង្ការការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាល បានជំរុញឱ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខភាពសាធារណៈ។

គិតត្រឹមថ្ងៃទី៧ ខែមិថុនានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១៣៩ ៥០០នាក់ ក្នុងនោះ ជាសះស្បើយ ១៣៦ ៣៩៧និងស្លាប់ ៣០៥៦៕


 

អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន