តើ​ពាក្យ «​អាការ​, អាកា​រៈ​» មួយណា​ត្រឹមត្រូវ​?
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
តើ​ពាក្យ «​អាការ​, អាកា​រៈ​» មួយណា​ត្រឹមត្រូវ​?

មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​នេះ​មាន​យុគលពិន្ទុ (​ចំណុច​ពីរ​ទន្ទឹមគ្នា​) គឺ​សរសេរ​ជា «​អាកា​រៈ​» ដែលជា​ពាក្យ​ខុស​ទៅវិញ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​អាការ​» មិនមាន​យុគលពិន្ទុ​ឡើយ​។ ពាក្យ​នេះ​ជា​នាម មានន័យថា គ្រឿង​សម្គាល់​, លក្ខណៈ​ជា​គ្រឿង​សម្គាល់​, រូបរាង​, ទ្រង់ទ្រាយ​, បែបបទ​, ឬ​ក​ពា​, សភាព​។ ល​។ ឧទាហរណ៍​៖ អាការរោគ​, ចេញ​អាការ​ឲ្យ​ដឹងថា​ល្អ​ឬ​អាក្រក់​។ ល​៕
TTN-Free-Banner-In-Article-PC
 

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ