តើពាក្យ «នៅ, នូវ» ប្រើខុសគ្នាដូចម្តេច?
- ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

មនុស្សភាគច្រើន ប្រើពាក្យទាំងពីរនេះមិនសូវដឹងពីអន្ថន័យថា ពាក្យ«នៅ» និង «នូវ» ប្រើខុសគ្នាយ៉ាងណានោះទេ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យខុសគ្នាយ៉ាងដូច្នេះថា៖

ទី១ ពាក្យ «នៅ» មានន័យថា ឋិត, ស្ថិត, មាន, ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ នៅឯណា?, នៅផ្ទះ, អស់ហើយឬនៅ?, នៅឡើយ, នៅទេ។
ទី២ ពាក្យ «នូវ» មានន័យថា ពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយ វាចា ចិត្ត និងបាននូវផលល្អ។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ