តើពាក្យ «ស្រមើលស្រមៃ និង ស្រមើស្រមៃ» មួយណាទើបជាពាក្យត្រូវ?
- ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

មនុស្សភាគច្រើន អាចនៅមានការច្រឡំក្នុងការសរសេរពាក្យថា «ស្រមើលស្រមៃ» និងពាក្យថា«ស្រមើស្រមៃ» ដោយមិនច្បាស់ថាពាក្យមួយណាត្រឹមត្រូវ ហើយមួយណាមិនត្រឹមត្រូវនោះទេ។ ប៉ុន្តែពាក្យដែលត្រឹមត្រូវគឺ ត្រូវសរសេរថា «ស្រមើស្រមៃ» ។ តាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យនេះកើតចេញពីការផ្សំចូលគ្នារវាងពាក្យថា «ស្រមើ» និង ពាក្យ«ស្រមៃ»៖

ពាក្យ«ស្រមើ» ជាពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រមៃថាៈ ស្រមើស្រមៃ ស្រមៃបន្ដិចបន្តួច, ស្រមៃរហាក់រហៀង។
ចំណែកពាក្យ«ស្រមៃ» ជាកិរិយាសព្ទ មានន័យថា ភ្នកដល់ ឬផ្អូកដល់ហាក់ដូចជាឮឬឃើញ ឬថានឹងបានតាមបំណង។
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: