រវាងពាក្យ «សិល្បៈ» ,«សិល្ប៍» ,«សិល្ប» ,«សិប្ប» ,«សិប្បៈ» មួយណាត្រឹមត្រូវ?
- ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

សាធារណជនភាគច្រើនតែងតែសរសេរពាក្យ «សិល្បៈ» «សិល្ប៍» «សិល្ប» «សិប្ប» «សិប្បៈ» ទាំងអស់នេះខុសគ្នា ដោយមិនដឹងថាមួយពាក្យណាមួយត្រឹមត្រូវឡើយ។ អ្នកខ្លះអះអាងថាសរសេរពាក្យនេះ ខ្លះថាសរសេរពាក្យនោះ ទើបត្រូវ។ល។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់យ៉ាងច្បាស់ថា៖
រវាងពាក្យ «សិល្បៈ» , «សិល្ប៍» , «សិល្ប» , «សិប្ប» និង «សិប្បៈ» គឺជានាមសព្ទដែលត្រឹមត្រូវទាំងអស់។ ពាក្យទាំងនេះ គឺមានន័យថា រៀនសិល្ប៍ រៀនសិប្បៈ ។ អ្នកសិល្ប៍ អ្នកចេះសិប្បៈ ។ ខ្មែរហៅសំដៅចំពោះមនុស្សក្បត់ផែនដី ដែលប្រកាសខ្លួនថា ជាអ្នកខ្លាំងពូកែ ឬថាជាអ្នកបុណ្យ ដឹកនាំប្រជាជនអ្នកឆោតល្ងង់ឲ្យចុះចូលខ្លួនហើយតាំងកជាទ័ព (ដូចយ៉ាង អាចារ្យស្វា, ពោធិ៍កំបោរ ជាដើម) ៕

© រក្សាសិទ្ធិដោយ thmeythmey.com