«មីសួ» មិនមែនជាពាក្យខ្មែរឡើយ!
- ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ពលរដ្ឋខ្មែរមួយចំនួនតែងនិយមប្រើមីសួនេះ យកទៅឆាជាម្ហូបក្រៀមសម្រាប់បរិភោគ ឬយកទៅវត្តនារដូវបុណ្យទាននានា។ ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងថាពាក្យ«មីសួ»នេះ ជាពាក្យខ្មែរ ឬបរទេសឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា នាមសព្ទនេះខ្មែរខ្ចីពីភាសាចិន។

នាមសព្ទ «មីសួរ» ជាពាក្យកម្ចីពីប្រទេសចិន។ ពាក្យនេះមានន័យថា ម្សៅពោតដែលរោយជាសរសៃនំបញ្ចុកហើយហាលថ្ងៃឲ្យស្ងួត មានរសប្រៃបន្តិចៗ មានសម្បុរសស្រអាប់ជាងតាំងហ៊ុន សម្រាប់ប្រើឆាជាម្ហូបក្រៀម . . . , ឬប្រើប្រកបធ្វើជាបង្អែមក៏បាន ៕
© រក្សាសិទ្ធិដោយ thmeythmey.com