«ប្រឹក្សា» មានន័យខុសពី «ព្រឹក្សា»
- ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ថ្វីដ្បិត«ប្រឹក្សា»និង«ព្រឹក្សា»មានសូរសព្ទដូចគ្នាពិតមែន តែអត្ថន័យខុសគ្នាឆ្ងាយណាស់។ ពន្យល់ដោយសម្តេច ជួន ណាត «ប្រឹក្សា» មានន័យថា ការពិចារណា,ដំណើរស្ទង់ការ,ការល្បងមើលឲ្យឃើញពិត,ការពិគ្រោះគ្នា, ជជែកពិគ្រោះគ្នាឲ្យឃើញហេតុ ឃើញផល។ ចំណែក«ព្រឹក្សា» សំដៅលើឈើទាំងឡាយ។ ឧទាហរណ៍៖ ផ្លូវឡើងទៅលើភ្នំសម្បូរទៅដោយព្រៃព្រឹក្សាដុះនៅជុំវិញ។
កន្លងមកសារព័ត៌មានថ្មីៗក៏បានពន្យល់ពាក្យខុសគ្នា ដែលមានសូរសព្ទដូចគ្នាខ្លះដែរ ដោយពាក្យទាំងនោះមានដូចជា ក្លែង ខុសពីខ្លែង,ចំណោត ខុសពីចំណោទ, ត្លុក ខុសពីថ្លុក, ប្រមាថ ខុសពីប្រមាទ,ផ្សារ ខុសពីផ្សា, លុប ខុសពីលប់ ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: