«កម្ពស់» មានពន្យល់ក្នុងវចនានុក្រម តែបើសរសេរ «កំពស់» ក៏មិនខុសដែរ
- ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

រូបភាព ពន្យល់ពាក្យ
ពលរដ្ឋបាននាំគ្នារិះគន់លើបុរសម្នាក់ដែលដើរតួជាអ្នកកែតម្រូវពាក្យនៅក្នុងផ្ទាំងរូបភាពដោយសរសេរអំពី «កំពោះ២ម៉ែត»ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ មហាជនរិះគន់លើ កំហុសកែពាក្យ«កំពួស» របស់បុរសនោះ។ ការពិតមិនមែន ពាក្យ«កំពួស»ទេត្រូវ។ សរសេរជា«កំពស់» ឬ«កម្ពស់»វិញទើបត្រូវ។

តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «កម្ពស់» មានន័យថា ភាពខ្ពស់, សណ្ឋានបញ្ឈរ, ជំហរ។ ថ្វីដ្បិតនៅក្នុងវចនានុក្រម បានកែតម្រូវពាក្យខ្លះឲ្យសរសេរជាព្យាង្គតម្រួតវិញក៏ដោយ។ ប៉ុន្តែពាក្យខ្លះនៅតែអាចសរសេរជាព្យាង្គរាយបាន។ ជាក់ស្តែងដូចជាពាក្យ«កំពស់»។
បើសរសេរពាក្យ«កំពស់»នេះនៅក្នុងវចនានុក្រមខ្មែរ ប្រាកដជាមិនបង្ហាញពីអត្ថន័យឡើយ គឺឃើញមានតែពាក្យ«កម្ពស់» ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យ«កំពស់» ក៏នៅតែមានវត្តមាននៅក្នុងឃ្លាមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: