សប្បាយរីករាយ​ ​ជាមួយ ANCHOR BEACH CARNIVAL 2017 នៅ​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធី​ចូលឆ្នាំ​ខែ្មរ​
16, Apr 2017 , 8:16 pm         16172
រូបភាព
​ព្រះសីហនុ​៖ ព្រឹត្តិការណ៍​ដ៏​កក្រើក​ទូទាំង​ខេត្ត​ក្រុង​របស់​ស្រា​បៀរ​អាន់​ឆ័​រ​គឺ​កម្មវិធី Anchor Beach Carnival 2017  បាន​បន្ត​ចូលដល់​ថ្ងៃទី​បី​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​ដែល​បន្ទាប់ពី​កម្មវិធី​នេះ​បានបញ្ចប់​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រាត្រី​ទីមួយ និង រាត្រី​ទី​ពីរ​។ ដូច្នេះ​នៅ​រសៀល​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៧ នេះ​ស្រា​បៀរ​អាន​ឆ័​រ បានរៀបចំ​សន្និសីទកាសែត​មួយ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ​ដើម្បី​ប្រកាស​ពី​វត្តមាន​តារា​ខ្មែរ និង​ថៃ ដែល​នឹងចូលរួម​ក្នុង​កម្មវិធី Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ឆ្នេរ​ឯក​រា​ជ្រ​ខេត្ត​ព្រះសីហនុ​នា​រាត្រី​ទី​បី​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​។​

​លោកស្រី ជិន លក្ខិណា នាយក​ម៉ាក​ផលិតផល​ស្រា​បៀរ អាន់​ឆ័​រ តំណាង​ឲ្យ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (Cambodia Brewery Limited) បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី Anchor Beach Carnival 2017 បាន​ឲ្យ​ដឹងថា ការប្រគុំ​តន្ត្រី Anchor Beach Carnival 2017 ថ្ងៃនេះ​ស្រា​បៀរ​អាន់​ឆ័​រ​សូម​សរុបសេចក្តី​សំខាន់ៗ​សំរាប់​ខេត្ត​ប្រាំ​របស់​កម្មវិធី Anchor Beach Carnival 2017 គោលបំណង​នៃ​ការធ្វើ Anchor Beach Carnival នេះ​គឺ​ស្រា​បៀរ​អាន់​ឆ័​រ​ចង់​ផ្តល់នូវ​បទពិសោធ​ន៏​ថ្មី​បំផុត​ដែល​ប្រជាជន​ខ្មែរ​មិន​ធ្លាប់បាន​ទ​ទូល​បទពិសោធ​ន៏​ថ្មី​មួយ​នេះ​ក្នុងនោះដែរ​ស្រា​បៀរ​អាន់​ឆ័​រ​បានរួម​បញ្ចូល Carnival​។ ក្នុង​រយះពេល​ពីរ​ខែ​មកនេះ​ស្រា​បៀរ​អាន់​ឆ័​រ​បានបង្ហាញ​នូវ​អ្វីដែល​ហៅថា Carnival នោះ​គឺជា​ការសម្តែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​ពី​អ្នករាំ​ដ៏​សង្ហា​និង​ស្រស់ស្អាត​ជាមួយនឹង​សម្លៀកបំពាក់​និង​ការតុបតែង​គួរ​ឲ្យ​ទាក់ទាញ ហើយ​ក៏មាន​សម្តែង​ការ​ព្រួស​ភ្លើង បង្វិល​កង់​ភ្លើង​។



នៅខាងមុខ​ឆាក​ក៏មាន​ការដាក់​តាំង​លក់​ស្រា​បៀរ​អាន់​ឆ័​រ​រួមជាមួយ​ការរៀបចំ​កៅអី​នៅលើ​វាល​ខ្សាច់​សមុទ្រ​នៅតាម​បណ្តា​ខេត្ត​ផ្សេង​ដែល​អត់​មាន​សមុទ្រ​តែ​ស្រា​បៀរ​អាន់​ឆ័​របា​ន​នាំ​សមុទ្រ​សិប្ប​និ​មិ្ម​ត​មួយ​និង​ឆ្នេរ​ស​មុ​ទ្យ​ដ៏​ស្រស់ស្អាត ដើម្បីឱ្យ​អ្នកចូលរួម​ទស្សនា​បាន​ពិសារ​ស្រា​បៀរ​បណ្តើរ​ទស្សនា​បណ្តើរ​ជាមួយនឹង​ការ​រចនា​ឆាក​តន្ត្រី​ប្លែក​អារម្មណ៍​ដូច​កំពុង​នៅ​ឆ្នេរ​ស​មុ​ទ្យ​ពិតៗ​ទ​ទូល​យក​ផ្ទាំងទស្សនីយភាព​ប្លែកៗ​។ រីឯ​មួយទៀត​នោះដែរ​គឺ​ស្រា​បៀរ​អាន់​ឆ័​រ​បានរួម​បញ្ចូល​សិ​ល្បះ​ករ​ខ្មែរ​យើង​ក៏ដូចជា​សិ​ល្បះ​ករ​ដែល​មកពី​ប្រទេសជិតខាង​មក​បង្ហាញ​ជួន​ដល់​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​កម្មវិធី Anchor Beach Carnival 2017​។ មួយទៀត​វិញទៀត​នោះដែរ​គឺ​ភាពសប្បាយៗ​ដែល​ត្រូវ​នឹង​ពា​ក្រ​ស្លោក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នោះ​គឺ​ទទូ​លយ​កនូវ​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយនឹង​រស់ជាតិ​ដ៏​ស្រទន់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​។ ភាព​ប្លែក​មួយទៀត​នោះដែរ​គឺ Flashmob ដែល​ស្រា​បៀរ​អាន់​ឆ័​រ​បានបង្ហាញ​តាំងពី ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម រួមទាំង ខេត្ត​ព្រះសីហនុ​នេះ​ផងដែរ ដែល​ធ្វើអោយ​កម្មវិធី​រឹតតែ​សប្បាយរីករាយ​ហើយ​ប្លែក​ខុសពី​តន្ត្រី​ធម្មតា​។

មួយ​ចុងក្រោយ​ទៀត​គឺថា​រៀងរាល់​ការបញ្ចប់​កម្មវិធី​ស្រា​បៀរ​អាន់​ឆ័​រ​ក៏បាន​រៀបចំ​អោយមាន DJ បែប​លក្ខ​ណះ EDM ដែល​តន្ត្រី​មួយ​នេះ​គឺ​ពេញនិយម​សំរាប់​ប្រទេសជិតខាង ហើយ​គាត់​បាន​ផ្តល់នូវ​បទពិសោធ​ន៏​ថ្មី​ប្លែកៗ​របស់គាត់​ក្នុង​ការលេង​ក្នុង​កម្មវិធី Anchor Beach Carnival 2017 នេះហើយ​ជាល​ក្ខ​ណះ​ផ្សេងៗ​ពីមួយ​ខេត្ត​ទៅមួយ​ខេត្ត​។ ជា​ចុងក្រោយ ស្រា​បៀរ​អាន់​ឆ័​រ​សង្ឃឹមថា​ទស្ស​និជ​ន​ទាំងអស់ ក៏ដូចជា​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ទទូ​លយ​កនូវ​ភាពសប្បាយ​រីករាយ ហើយ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់​ដែល​បាន​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រ ហើយក៏​សង្ឃឹមថានឹង​នៅតែ​បន្ត​គាំទ្រ​បន្តទៅទៀត​។​



​វត្តមាន​តារាចម្រៀង​ដែល​កំពុង​ពេញនិយម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង កំពូល​តារា​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​សំរាប់​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធី​ចូលឆ្នាំ​ខែ្មរ​មានដូចជា​:

​លោក ឆាយ វីរៈ​យុទ្ធ​
​កញ្ញា ផន ស្រី​ខួច​    ​កញ្ញា ឈិន ម៉ា​និច្ច​
​លោក Step​    ​លោក ដួង វីរៈ​សិទ្ធ​    ​លោក Bie The Star

​យប់​នេះ​ពិតជា​សប្បាយ​កប់​ហ្មង​ជាមួយ Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ ដូច្នេះ​សូម​ចូលរួម​ទស្សនា​កម្មវិធី​ពិសេស​នេះ​ឲ្យ​បាន​ច្រើន​កុះករ​នៅ​នៅ​ឆ្នេរ​ឯករាជ្យ​ខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដើម្បី​ទទួលយក​បទពិសោធន៍​ថ្មី​បំផុត​ជាមួយ ANCHOR BEACH CARNIVAL 2017 ព្រមទាំង​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយ​រស​ជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ អាន់​ឆ័​រ​! កម្មវិធី​នេះ​ក៏មាន​ផ្តល់ជូន​នូវ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន ដោយ​គ្រាន់តែ​លោកអ្នក​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ 6​ដប នឹង​ទទួលបាន​ប័ណ្ណ​ផ្សងសំណាង​មួយ​សន្លឹក​ដែលមាន​ឱកាស​បង្វិល​ក​ង​ដើម្បី​ឈ្នះ​រង្វាន់​។ ស្រា​បៀរ​អាន់​ឆ័​រ មួយ​ដប​តម្លៃ 3000 រៀល​។

​កម្មវិធី Anchor Beach Carnival 2017 ចាប់ផ្តើម​ពី​ម៉ោង ៥ ល្ងាច មកដល់​ម៉ោង ១២​យប់ ។​ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV ដែល​ចាប់ផ្តើម​ពី​ម៉ោង ៨​ល្ងាច ដល់​ម៉ោង ១២​យប់ និង​នៅលើ​គេហទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/  ។​

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!

















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង