ក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំងបានបង្ហាញរថយន្តប្រណាំង Formula One (F1) ដ៏ប្រណីតរបស់ខ្លួននាពេលអនាគតសម្រាប់ឆ្នាំ២០២៧ នៅទីក្រុងសៀងហៃប្រទេសចិន។
នាឱកាសប្រារព្ធខួបលើកទី៤០ នៃការចូលរួមប្រណាំងរថយន្តF1 លើកដំបូងកាលពីឆ្នាំ១៩៧៧មក ក្រុមហ៊ុនផលិតរថយន្ត Renault បានបង្ហាញរថយន្តប្រណាំងដ៏ស្រស់ស្អាតស៊េរី R.S.2027 នៅក្នុងពិធីតាំងពិព័រណ៍រថយន្តនៅទីក្រុងសៀងហៃ។
រថយន្តស៊េរី R.S.2027 បានប្តូររូបរាងថ្មីយ៉ាងអស្ចារ្យ ដោយបំពាក់អេក្រង់ LED ដ៏រលើបរលោង។ រថយន្តអនាគតសម្រាប់ឆ្នាំ២០២៧ របស់ក្រុមប្រណាំង Renault នេះបានបន្ថែមកញ្ចក់បិទជិតនៅកន្លែងកីឡាករបើកបរ ដែលនេះរិតតែធ្វើឲ្យមានសុវត្ថិភាពជាងមុនថែមទៀត៕