Real ប៉ះ At-Madrid ឯ Monaco ជួប Juventus វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន UCL
21, Apr 2017 , 5:31 pm         1847
រូបភាព
​ម្ចាស់​ជើងឯក​ចាស់ Real Madrid ប៉ះ Atletico Madrid ខណៈ​AS Monaco ជួប Juventus វគ្គ​៤​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប UEFA Champions League ក្រោយ​ការចាប់​ឆ្នោត​នៅ​ថ្ងៃ​សុក្រ នេះ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប ដែល​ស្ថិតនៅ​ទីក្រុង Nyon ប្រទេស​ស្វី​ស​។​


​ការប្រកួត​ជើង​ទីមួយ​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២ និង​ទី​៣ ខែឧសភា ហើយ​ជើង​ទី​ពីរ ដំណើរការ​នៅ​ថ្ងៃទី​៩ និង​ទី​១០ ខែឧសភា​។ ក្រុម​ដែលមាន​ប្រៀប​ទាំងពីរ​ជើង នឹង​ទទួលបាន​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៣ ខែមិថុនា នៅ​កីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេស​វេ​លស៍​៕




© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង