Zlatan តាំងចិត្ត​ជួយ Man Utd ទោះបី​លេង​ជើង​តែ​ម្ខាង​ក៏ដោយ​
24, Apr 2017 , 3:38 pm         13304
រូបភាព
Zlatan Ibrahimovic ខ្សែប្រយុទ្ធ​របស់​បិសាច​ក្រហម Manchester United បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​ថា នឹង​វិលត្រឡប់​មកជួយ​ក្រុម​វិញ​ទោះ​លេង​ជើង​តែ​ម្ខាង​ក៏ដោយ​។​

​បន្ទាប់ពី​លឺ​ពាក្យ​ច​ចាម​អារាម​ថា Zlatan អាច​នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រោយ​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​នា​ការប្រកួត​ជាមួយ Anderlecht នោះ ខ្សែប្រយុទ្ធ​ចាស់វស្សា​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បាន​សរសេរ​នៅក្នុង Instagram ថា​៖« មិនមាន​ព័ត៌មាន​ដែល​ខ្ញុំ​រងរបួស​ហើយ​ត្រូវ​ចាក​ចេញពី​វិស័យ​បាល់ទាត់​នៅពេលនេះ​នោះទេ​។ ខ្ញុំ​នឹង​ត្រឡប់​ចូលរួម​ក្រុម​វិញ បើទោះជា​ត្រូវ​លេង​ជើង​តែ​ម្ខាង​ក៏ដោយ ដូច្នេះ​វា​មិនមែនជា​បញ្ហា​សម្រាប់​ខ្ញុំ​ទេ​។ ការបោះបង​ក៏​មិនមែនជា​ជម្រើស​ដែរ​។ ជួបគ្នា​ឆាប់ៗ​នេះ​»​។​
 
​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ ដែល​រក​គ្រាប់​បាល់​ឲ្យ Man Utd បាន​២៨​គ្រាប់​រដូវ​កាល​នេះ បាន​រងរបួស​ជង្គង់​នៅពេល​លោត​យក​បាល់ នា​ការប្រកួត​ជាមួយ​ក្រុម Anderlecht ជើង​ទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង