ស្វាគមន៍មេដឹកនាំអាស៊ាន អគ្គរដ្ឋទូត Marciano A. Paynor Jr ដែលជាអ្នកទទួលបន្ទុករៀបចំពិធីការនិងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងក្របខណ្ឌអាស៊ានបានលើកឡើងថា សន្តិសុខជារឿងសំខាន់បំផុតសម្រាប់ហ្វីលីពីន ពេលដែលប្រទេសនេះរៀបចំកិច្ចប្រជុំធំៗ។
ដោយឡែកពាក់ព័ន្ធការរៀបចំសន្តិសុខទទួលកិច្ចប្រជុំនេះដែរ មេប៉ូលិសហ្វីលីពីនលោកRonald Dela Rosa បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមមុតមាំលើសមត្ថភាពនិងវិជ្ជាជីវៈរបស់មន្ត្រីប៉ូលិសនិងកងកម្លាំងយោធារបស់ហ្វីលីពីនក្នុងការរក្សាសន្តិសុខជូនប្រតិភូអាស៊ាន។ហើយភ្នាក់ងារពាក់ព័ន្ធវាយតម្លៃជាមុនថា គ្មានការគំរាមកំហែងសន្តិសុខ ឬគម្រោងភេរវកម្មណាមួយកើតមានឡើងឡើយក្នុងរយៈពេលនៃកិច្ចប្រជុំនេះ។