× ក្រមាវែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ត្បាញបាន៤៥០ម៉ែត្រហើយ និងមានអ្នកចូលរួមត្បាញជិត១ម៉ឺននាក់។ ការត្បាញក្រមាបំបែកឯតទគ្គកម្មពិភពលោក បានចាប់ផ្ដើមនៅថ្ងៃទី ១៤ កុម្ភៈ។ លោក សាន វឌ្ឍនា ប្រធានក្រុមការងារចលនា GoGoCambodia លើកឡើងថា ការចូលរួមត្បាញរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការបង្ហាញទឹកចិត្ត និងជឿថាខ្មែរធ្វើបាន។
សូមជម្រាបថា អ្នកចូលរួមត្បាញម្នាក់ អាចត្បាញក្រមាបានតែពីរសរសៃប៉ុណ្ណោះក្នុងមួយលើក ហើយក្នុងម្នាក់ៗអាចច្រើនដងបាន តាមដែលពួកគាត់មានពេលវេលាទំនេរអាចចូលរួមបាននៅលើកក្រោយ។ យុទ្ធនាការ «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ធ្វើឡើងដើម្បីលើកកម្ពស់មោទកភាពជាតិ តាមរយៈស្នាដៃមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងការបង្កបរិយាកាសចូលរួមចំណែកពីប្រជាពលរដ្ឋ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយ មរតកវប្បធម៌ខ្មែរ៕
សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក សាន វឌ្ឍនា ប្រធានក្រុមការងារចលនា GoGoCambodia ដូចតទៅ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។