សង្រ្កាន្តឆ្នាំថ្មី
សង្រ្កាន្តឆ្នាំថ្មី
ទីលានប្រណាំងរទេះគោ-ក្របី ទីកម្សាន្តដ៏រីករាយបែបជនបទ
23, Apr 2018 ,
6:59 pm
13679
រូបភាព
×
ដោយ:
ថ្មីៗ
សៀមរាប៖ នេះជាឆ្នាំទី៤ហើយ ដែលព្រឹត្ដិការណ៍អង្គរសង្ក្រាន្តបើកឱ្យមានកម្មវិធីប្រណាំងរទេះគោ-ក្របី។ កម្មវិធីនេះបានទាក់ទាញមហាជនជាច្រើនឱ្យចូលទស្សនា ទោះទីលាននៅកណ្ដាលវាល និងក្ដៅយ៉ាងណាក្តី។ ទីលានប្រណាំងរទេះគោ-ក្របី ជាទីកម្សាន្តដ៏រីករាយបែបជនបទ និងប្លែកភ្នែក។
អ្នកមើលការខុសត្រូវនៅទីលានប្រណាំងរទេះគោ-ក្របីនៅឆ្នាំនេះ លោក ឡាក់ ភីរុណ បានប្រាប់សារព័ត៌មានថ្មីៗថា មានការចូលរួមពីប្រជាកសិករមកពីសង្កាត់ក្របីរៀល និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។ លោកបន្ថែមថា រទេះគោ-ក្របី ដែលចូលរួមនៅឆ្នាំនេះ មានរទេះក្របីចំនួន ៣០គ្រឿង រទេះគោកង់ប្រពៃណី (កង់រទេះឈើ) ចំនួន ១៦គ្រឿង និងរទេះគោកង់រថយន្តចំនួន ៣០គ្រឿង។
លោក ភីរុណ ថ្លែងថា ព្រឹត្តិការណ៍នេះ គឺចង់រម្លឹកឡើងវិញ នូវវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ ដែលប្រើប្រាស់យានជំនិះរទេះគោ-ក្របី ជាមធ្យោបាយប្រចាំថ្ងៃ ពិសេសក្នុងវិស័យកសិកម្ម។
ពីមួយឆ្នាំទៅមួយឆ្នាំ មហាជនជាច្រើនបានមកទស្សនា និងគាំទ្រដល់កីឡាប្រណាំងរទេះគោ-ក្របី ដែលញាំងឱ្យអ្នករៀបចំកម្មវិធីមានទឹកចិត្ត បន្តរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀតនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ អ្នករៀបចំកម្មវិធីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួម និងលើកទឹកចិត្តដល់កីឡាករប្រណាំងទាំងអស់ក្នុងន័យជួយរម្លឹក និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរ៕
សូមទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឡាក់ ភីរុណ នៅទីលានប្រណាំងរទេះគោ-ក្របី ដូចតទៅ
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង