មន្ទីរពេទ្យអន្តរជាតិ Vinmec ជាទិសដៅវេជ្ជសាស្រ្តសម្រាប់បរទេស និងពលរដ្ឋកម្ពុជា បើធៀបនឹងប្រទេសផ្សេងៗ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣៩ នាទី រសៀល
មន្ទីរពេទ្យអន្តរជាតិ Vinmec ជាទិសដៅវេជ្ជសាស្រ្តសម្រាប់បរទេស និងពលរដ្ឋកម្ពុជា បើធៀបនឹងប្រទេសផ្សេងៗ

ក្នុងអំឡុងឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានក្លាយជាជម្រើសជាចម្បងសម្រាប់អ្នកជំងឺកម្ពុជាដែលកំពុងស្វែងរកសេវាវេជ្ជសាស្រ្តគុណភាពខ្ពស់ជាមួយនឹងប្រព័ន្ធមន្ទីរពេទ្យទំនើបទាន់សម័យ ក្រុមវេជ្ជបណ្ឌិតមានជំនាញខ្ពស់ និងចំណាយសមរម្យ។ ប្រទេសវៀតណាម មិនត្រឹមតែបំពេញតម្រូវការព្យាបាលប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកជំងឺឱ្យទទួលបានបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបៗជាមួយនឹងការចំណាយទាបជាងចំណាយរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ក្នុងនោះ Vinmec ជាប្រព័ន្ធវេជ្ជសាស្រ្ដឈានមុខគេមួយ ដែលមានការជឿទុកចិត្តនិងការជ្រើសរើសដោយអ្នកជំងឺកម្ពុជារាប់ពាន់នាក់។

ភាពទាក់ទាញនៃវេជ្ជសាស្រ្តវៀតណាមចំពោះអ្នកជំងឺកម្ពុជា
ការស្ទង់មតិរបស់មន្ទីរពេទ្យ Sun Rise (ប្រទេសជប៉ុន) ក្នុងទីក្រុងភ្នំពេញ បានបង្ហាញថា ប្រជាជនកម្ពុជាដែលស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ជាចំនួន ២១០ ០០០ នាក់ ក្នុងឆ្នាំនីមួយៗ ដែលក្នុងនោះ ការជ្រើសរើសប្រទេសវៀតណាម គឺ៧៦% ដែលច្រើនជាង ១៩% បើធៀបនឹងការជ្រើសរើសប្រទេសថៃ និង ៣% បើធៀបនឹងការជ្រើសរើសប្រទេសសិង្ហបុរី។ ការទាក់ទាញរបស់វៀតណាម បានមកពីប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ ចំណាយសមហេតុសមផល (គ្រាន់តែជា ១/២ - ១/៣ ធៀបនឹងប្រទេសថៃ និងប្រទេសសិង្ហបុរី) ដោយសារតែមធ្យោបាយចរាចរណ៍ងាយស្រួល និងភាពស្រដៀងគ្នានៃភាសា និងវប្បធម៌។

ការសិក្សាមួយទៀត ដោយ ASCO Post - ទស្សនាវដ្តីវិជ្ជាឯកទេសមហារីក  ក្រោមចំណុះ សមាគមមហារីកគ្លីនិកអាមេរិក គូសបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ១៥ ០០០ នាក់ ដែលត្រូវបានចេញវេជ្ជបញ្ជាឱ្យព្យាបាលដោយវិទ្យុសកម្ម។ ប្រទេសកម្ពុជា មានម៉ាស៊ីនព្យាបាលដោយវិទ្យុសកម្ម តិចតួច បើធៀបនឹងតម្រូវការជាក់ស្តែង ដែលប្រការនេះ ក៏ជាកត្តាដែលធ្វើឱ្យ អ្នកជំងឺកម្ពុជាជាច្រើនជ្រើសរើសការព្យាបាលនៅបរទេស។ ក្នុងនោះប្រទេសវៀតណាម ជាទិសដៅពេញនិយមបំផុត។



រឿងរ៉ាវ បងស្រី អេស អេម (អាយុ ២៧ ឆ្នាំ រស់នៅទីក្រុងភ្នំពេញ) ជាឧទាហរណ៍គោលដៅ នៅចុងខែធ្នូ ឆ្នាំ ២០២៤ បងស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា កើតជំងឺដុំសាច់ដុះលើសរសៃប្រសាទឆ្អឹងខ្នង នៅតំបន់ខួរតូច ដែលជាទម្រង់ដុំគីស្តក្នុងខួរក្បាលកម្របានជួបប្រទះ។ ដើម្បីធានាប្រសិទ្ធភាពនៃការព្យាបាល វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យវះកាត់យកដុំសាច់ចេញ បន្ទាប់មកបន្តការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមី ដំណាក់កាលព្យាបាលដោយវិទ្យុសកម្មបង្កបញ្ហាប្រឈមជាច្រើន នៅពេលដែលអ្នកជំងឺត្រូវទទួលការព្យាបាលដោយវិទ្យុសកម្ម នៃអ័ក្សខួរក្បាលក្នុងទាំងមូលពីក្បាលដល់ចង្កេះ។ ក៏ប៉ុន្តែ ក្នុងរយៈពេលការព្យាបាលក្នុងតំបន់ប្រឈមនឹងការលំបាកក្នុងម៉ាស៊ីន និងឧបករណ៍។

បន្ទាប់ពីការស្រាវជ្រាវ បងស្រីបានដឹងថា Vinmec Central Park មានប្រព័ន្ធម៉ាស៊ីនព្យាបាលដោយវិទ្យុសកម្មពន្លឿន TrueBeam ចម្លងតាម ២.៧ គួបផ្សំជាមួយឧបករណ៍ Multi Leaf Collimator (microMLC) ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាលដោយវិទ្យុសកម្មម៉ូឌុលអាំងតង់ស៊ីតេ ធានានូវភាពត្រឹមត្រូវខ្ពស់ និងបានជ្រើសរើសការព្យាបាលនៅទីនេះ។ ដូច្នេះហើយ បន្ទាប់ពីការព្យាបាលរយៈពេលប្រាំមួយសប្តាហ៍ ស្ថានភាពសុខភាពរបស់បងស្រី អេស អេម មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ 

ពេលដំបូង បងស្រីបានបម្រុងត្រឹមតែព្យាបាលដោយវិទ្យុសកម្មនៅ Vinmec និងការព្យាបាលដោយប្រើគីមី នៅមន្ទីរពេទ្យរដ្ឋ ដើម្បីសន្សំថ្លៃចំណាយ ប៉ុន្តែ លទ្ធផលនៃការព្យាបាលដែលជោគជ័យ ហួសពីការនឹកស្មាន បានធ្វើឱ្យបងស្រីសម្រេចចិត្តបន្តការព្យាបាលនៅ Vinmec។ "Vinmec មិនត្រឹមតែមានឧបករណ៍ទំនើបៗប៉ុណ្ណោះទេ តែថែមទាំងមានវេជ្ជបណ្ឌិតល្អណាស់និងអស់ពីចិត្តទៀតផង បងស្រីជឿថា ដំណើរការព្យាបាលដោយចាក់ថ្នាំគីមីការនាពេលខាងមុខ ក៏នឹងដំណើរការទៅដោយរលូន" - បងស្រី អេស អេម បានចែករំលែក។

Vinmec - សេវាវេជ្ជសាស្រ្តជាន់ថ្នាក់សម្រាប់អ្នកជំងឺកម្ពុជា
ដោយមិនត្រឹមតែមាន បងស្រី អេស អេម ក្នុងរយៈពេលកន្លងទៅ Vinmec បានទទួលយកអ្នកជំងឺកម្ពុជារាប់ពាន់នាក់ មកពិនិត្យនិងព្យាបាល នៅថ្ងៃបើកដំបូង មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Vinmec Can Tho បានទទួលយកអ្នកជំងឺរាប់សិបនាក់មកពីប្រទេសកម្ពុជា ដើម្បីពិនិត្យសុខភាព។ អតិថិជនពេញចិត្តនឹងសេវាកម្មពិនិត្យជំងឺផ្នែកត្រចៀក ច្រមុះ បំពង់ក ធ្មេញ ថ្គាម មុខ ឆ្អឹងនិងសន្លាក់ ក៏ដូចជាកញ្ចប់ពិនិត្យមហារីកសុដន់ និងរោគស្ត្រីផងដែរ។ 



«យើងមិនបាច់រង់ចាំយូរទេ ដោយមានអ្នកបកប្រែភាសាខ្មែរ និងជួយគាំទ្រពេញមួយដំណើរការពិនិត្យសុខភាព ត្រូវបានស្នាក់នៅក្នុងមន្ទីរពេទ្យក៏ងាយស្រួលដែរ។ យើងប្រាកដជាត្រលប់មកវិញ ព្រោះថា Vinmec ពិនិត្យយ៉ាងយកចិត្តទុកដាក់ និងមានប្រជាប្រិយភាព» អតិថិជនម្នាក់បានចែករំលែក។

ដើម្បីបង្កភាពងាយស្រួលជាងនេះ សម្រាប់អ្នកជំងឺកម្ពុជា នៅដើមឆ្នាំ២០២៥ មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Vinmec Central Park បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ បន្ទប់ពិនិត្យជំងឺ Bopear ដែលជាកន្លែងព្យាបាលដ៏មានកិត្យានុភាពក្នុងរាជធានីភ្នំពេញ។ កិច្ចសហប្រតិបត្តិការនេះជួយអ្នកជំងឺកម្ពុជាទទួលបានការពិនិត្យ និងព្យាបាលយ៉ាងរហ័ស ជួយគាំទ្រការពិគ្រោះពីចម្ងាយ និងលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់ក្រុមវេជ្ជបណ្ឌិតនៅបន្ទប់ពិនិត្យជំងឺ Bopear។

Vinmec - ស្លាកយីហោវេជ្ជសាស្ត្រឈានមុខគេសម្រាប់អ្នកជំងឺអន្តរជាតិនៅប្រទេសវៀតណាម
ជាមួយនឹងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ ឧបករណ៍ទំនើបៗ និងសេវាកម្មដោយយកចិត្តទុកដាក់ស្របតាមស្តង់ដារអន្តរជាតិ។ Vinmec បានក្លាយជាមន្ទីរពេទ្យលេខ ១ ខាងផ្នែកសេវាវេជ្ជសាស្រ្តសម្រាប់ជនបរទេសនៅវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់ Indochina Research Vietnam ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា។ 

យោងតាមនោះ ប្រព័ន្ធថែទាំសុខភាព Vinmec មានកម្រិតទទួលស្គាល់ល្អបំផុតក្នុងទូទាំងប្រទេស គឺជា ៦៧% ដែលល្អប្រសើរពីមន្ទីរពេទ្យដែលនៅសេសសល់ រួមមានៈ Family Medical Practice ជាប់ចំណាត់ថ្នាក់លេខ ២ គឺជា ៤៨% មន្ទីរពេទ្យវៀតបារាំង (ហាណូយ) គឺជា ៣៤% Raffles Medical Clinic គឺជា ៣៤% មន្ទីរពេទ្យ FV (ទីក្រុងហូជីមិញ) គឺជា ៣០% ...។ យោងតាមការស្រាវជ្រាវ កត្តាសំខាន់បំផុតសម្រាប់ជនបរទេសនៅពេលជ្រើសរើសសេវាវេជ្ជសាស្រ្តនៅប្រទេសវៀតណាម គឺជាសមត្ថភាពវិជ្ជាជីវៈរបស់ក្រុមវេជ្ជបណ្ឌិត (ស្មើនឹង ៥៣%) បន្ទាប់មកគឺជាគុណភាពមូលដ្ឋានសម្ភារៈ (៤៨%) និងការយកចិត្តទុកដាក់ចំពោះការថែទាំអ្នកជំងឺ (៤០%)។

Vinmec មិនត្រឹមតែរក្សាបាននូវស្តង់ដារអន្តរជាតិ JCI កាន់កាប់កម្មសិទ្ធិក្រុមវេជ្ជបណ្ឌិតឈានមុខគេប៉ុណ្ណោះទេ តែថែមទាំងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន ដើម្បីសម្រួលនីតិវិធីទូទាត់ប្រាក់សម្រាប់អ្នកជំងឺបរទេស ជាមួយនឹងសេវាវេជ្ជសាស្រ្តសុវត្ថិភាព បដិរូបកម្ម និងគ្មានឧបសគ្គភាសា Vinmec គង់តែបានបន្តជាទីសំដៅទំនុកចិត្តសម្រាប់អ្នកជំងឺអន្តរជាតិ ជាពិសេសគឺជាប្រជាជនកម្ពុជា។



(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ