ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានថវិកា ១០ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា
- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៤ នាទី ល្ងាច

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា បានសព្វព្រះហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ១០០ ០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៥។ ពិធីប្រគល់-ទទួល ព្រះរាជទាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមេសានេះ រវាងសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com