- ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ព្រឹក

តាមការសិក្សារបស់សហរដ្ឋអាមេរិកបានរកឃើញថា ទទួលទានត្រីជាប្រចាំអាចជួយទប់ស្កាត់ភាពចាស់ទៅតាមអាយុរបស់ខួរក្បាល កាត់បន្ថយហានិភ័យពីជំងឺបាត់ការចងចាំចំពោះមនុស្សចាស់ ។
គួររំលឹកថា ការសិក្សាលើកមុនរបស់អង់គ្លេសក៏បានរកឃើញដែរថា ទទួលទានត្រីជួយធ្វើឱ្យល្អប្រសើរដល់លំហូរឈាមទៅកាន់ខួរក្បាល ហើយចំណុចនេះ អាចជួយទប់ស្កាត់ហានិភ័យជំងឺវិកលចរិតក្នុងថ្ងៃខាងមុខ ។ ពួកអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Northumbria University បាននិយាយថា ការជំរុញឱ្យលំហូរឈាមទៅខួរក្បាលបានគ្រប់គ្រាន់ពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សចាស់ ។
វេជ្ជបណ្ឌិតហ៊្វីឡីបប៉ា ជែកសុន អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ៖ «ការរកឃើញទាំងនេះ អាចមានជាប់ពាក់ព័ន្ធនឹងតួនាទីផ្លូវចិត្តពេលក្រោយក្នុងជីវិតរស់នៅ ។ ភ័ស្តុតាងលើកនេះបានបង្ហាញថា ការទទួលទានត្រីជាប្រចាំ ប្រហែលជាអាចទប់ស្កាត់ការចុះអន់ថយមុខងាររបស់ខួរក្បាល និងភាពវិកលចរិតបាន» ៕
ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
អ្នកសរសេរអត្ថបទ
