- ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានរៀបចំដោយជោគជ័យលើកិច្ចប្រជុំភាពជាដៃគូដំបូងបំផុត ហើយបាននាំដៃគូបច្ចេកវិទ្យាឈានមុខរហូតដល់ ៥០ ទៅជួបជុំគ្នា ដើម្បីផ្លាស់ប្តូរអនាគតវិស័យឌីជីថលនៅកម្ពុជា ក្រោមប្រធានបទ «ភាពវៃឆ្លាត និងឌីជីថលូបនីយកម្មសម្រាប់ភាពជោគជ័យ-ការរីកចម្រើនជាមួយគ្នា និងសម្រេចគោលដៅជាមួយគ្នា»។ វេទិកាដ៏សំខាន់មួយនេះ បានបង្ហាញពីវិធីសាស្រ្ត ដែលជំនួយដោយបញ្ញាសិប្បនិម្មិតដ៏ទូលំទូលាយ ដែលជាការប្តេជ្ញារយៈពេលយូរអង្វែងដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា។
កិច្ចប្រជុំលើកដំបូងមួយនេះ បានបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ក្រុមហ៊ុន Huawei នៅលើផ្នែកជាច្រើន ដោយរួមទាំងការផ្ទេរទិន្នន័យ Datacom Network, ផ្នែក Optical Systems, ការផ្ទុកទិន្នន័យ Cloud Storage Solutions, ផ្នែក Next-generation Data Center Facilities និងផ្នែក Specialized eKit ដែលជួយសម្រួលដល់សហគ្រានធុនតូច និងមធ្យម។
ជាមួយ កិច្ចសហការប្រកបដោយយុទ្ធសាស្រ្តជាមួយដៃគូពាក់ព័ន្ធ ក្រុមហ៊ុន Huawei បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត តាមរយៈការអនុវត្តដោយផ្ទាល់ ក្នុងការកែប្រែវិស័យឧស្សាហកម្មរបស់កម្ពុជា ពីវិស័យកសិកម្មវ័យឆ្លាត រហូតដល់សេវាហិរញ្ញវត្ថុឌីជីថល។ កិច្ចប្រជុំមួយ ដែលបានជជែកលើប្រធានបទឌីជីថល Digital Power បានលើកឡើងពីវិធីសាស្រ្តគ្រប់គ្រងថាមពលប្រកបដោយនវានវត្តន៍ ដើម្បីគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយចីរភាព នៅទូទាំងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំលើកដំបូងនេះ លោក Tao Guangyao នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានបញ្ជាក់ពីភាពជាដៃគូរយៈពេល២៦ឆ្នាំ ជាមួយកម្ពុជា និងចក្ខុវិស័យរបស់ក្រុមហ៊ុន សម្រាប់អនាគតគាំទ្រដោយបញ្ញាសិប្បនិម្មិតរបស់កម្ពុជា។
«ជាមួយដៃគូ យើងកំពុងអភិវឌ្ឍមិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធនោះទេ ហើយថែមទៀតបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលធុរកិច្ចនៅកម្ពុជាអាចរីកចម្រើន ក្នុងសម័យបច្ចេកវិទ្យា»។ លោក Tao បានបញ្ជាក់បែបនេះ។
ដោយលើកឡើងពីឥទ្ធិពលរបស់ក្រុមហ៊ុន Huawei នៅកម្រិតតំបន់ នាយកប្រតិបត្តិរូបនេះ បានកត់សម្គាល់ថា កម្លាំងពលកម្មរបស់កម្ពុជាលើសពី ៧៥ភាគរយ គឺជាប្រជាជននៅក្នុងតំបន់ ហើយគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Huawei នឹងបង្កើតការងារមិនផ្ទាល់ជាច្រើនកន្លែងនៅទូទាំងប្រទេស។
ព្រឹត្តិការណ៍មួយនេះ ក៏បានបង្ហាញពីក្របខណ្ឌភាពជាដៃគូរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានបង្កើតឡើងដោយផ្អែកតាមគោលការណ៍រីកចម្រើន និងការអភិវឌ្ឍទៅវិញទៅមក។
«គោលនយោបាយ (រីកចម្រើនជាមួយគ្នា ជោគជ័យជាមួយគ្នា) អាចធានាដៃគូកម្ពុជារបស់យើង អភិវឌ្ឍជំនាញ និងបង្កើនធនធាន ដើម្បីដឹកនាំសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន»។ នេះបើតាមការបញ្ជាក់របស់លោក Tao។ ក្របខណ្ឌថ្មីនេះ បានផ្តោតលើកិច្ចសហការរយៈពេលយូរអង្វែង, ការផ្ទេរចំណេះដឹង និងស្តង់ដាបទប្បញ្ញត្តិដ៏តឹងរ៉ឹង ក្នុងការផ្តល់ជាប្រយោជន៍រយៈពេលយូរអង្វែងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
ទន្ទឹមនេះ ដៃគូផ្នែកឧស្សាហកម្មជាច្រើន បានជឿទុកចិត្តលើប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Huawei ហើយថែមទាំងសរសើរពីសេវាកម្មប្រកបដោយគុណភាពតាំងពីដើមរហូតដល់ចប់ រួមទាំងអាចផ្តល់សេវាផ្នែកបច្ចេកទេសក្នុងរយៈពេល២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈមជ្ឈមណ្ឌលសេវាកម្មរបស់កម្ពុជា ដែលមានបទពិសោធន៍នៅក្នុងវិស័យជាច្រើន។
ដៃគូជាច្រើនផ្សេងទៀត បានបញ្ជាក់ពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei និងកម្មវិធី eKit ដែលផ្តោតលើសហគ្រាសធុនតូច និងមធ្យម ក្នុងការជួយអាជីវកម្មរបស់ពួកគេឱ្យទទួលបានជោគជ័យលើកំណើនគ្រប់ពេល, បម្រើអតិថិជនលើប្រព័ន្ធទូរគមនាគមន៍, ធនាគារ, អប់រំ និងវិស័យរដ្ឋាភិបាលផ្សេងទៀត។
នៅក្នុងការបិទបញ្ចប់សុន្ទរកថា លោក Tao បានលើកឡើងពីគោលការណ៍សម្រាប់ភាពជាដៃគូចំនួន ៣ ក្នុងនោះមានដូចជា ការចែករំលែកផលប្រយោជន៍ ដើម្បីកសាងទំនាក់ទំនង, ភាពស្មោះត្រង់ជាមូលដ្ឋាន និងច្បាប់ជាការធានា។
«កិច្ចប្រជុំនេះ ជាការកំណត់ស្តង់ដាថ្មីសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយកិច្ចសហការនៅកម្ពុជា»។ នាយប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានថ្លែងបែបនេះ ដោយបន្តថា៖ «យើងមិនត្រឹមតែរៀបចំសម្រាប់អនាគតឌីជីថលប៉ុណ្ណោះទេ ជាមួយដៃគូរបស់យើង យើងនឹងកសាងវានៅក្នុងថ្ងៃនេះ»។
ជំនួបភាពជាដៃគូកម្ពុជា និងក្រុមហ៊ុន Huawei ឆ្នាំ២០២៥ បានបញ្ជាក់ពីការវិវត្តដ៏សំខាន់ នៅក្នុងដំណើរការនៃការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសកម្ពុជា, បង្ហាញពីកិច្ចសហការជាយុទ្ធសាស្រ្តបែបណារវាងមេដឹកនាំបច្ចេកវិទ្យាសកល និងដៃគូតំបន់ ដែលអាចជួយពន្លឿនដំណើរការរបស់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលឌីជីថលនៅក្នុងតំបន់៕
អ្នកសរសេរអត្ថបទ
