តើពាក្យ «កួរ, គួរ» ប្រើខុសគ្នាដូចម្តេច?
- ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងគ្នា។

ទី១. ពាក្យ «កួរ»មានន័យថា ចង្កោមផ្លែ, សំណុំផ្លែ។ ឧទាហរណ៍៖ កួរស្រូវ, អម្ពិល ១កួរ, កួរអម្ពិល, សណ្តែកទ្រើង ១កួរ គឺមួយផ្លែ។ ល។
ទី២. ពាក្យ «គួរ» មានន័យថា សម, គម្បី, ឥតទាស់, ល្មម។ ឧទាហរណ៍៖ អ្នកថាហ្នឹងគួរហើយ, គួរខ្លាចអំពើអាក្រក់, គួរតែចៀសវាងកុំសេពគប់នឹងមនុស្សពាល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com