«អនុភាព»និង«អានុភាព»មានន័យខុសគ្នាដូចម្តេច?
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

«អនុភាព»សំដៅលើសេចក្តីប្រាកដក្នុងចិត្ត។ ចំណែកឯ«អានុភាព»សំដៅលើ អំណាច, សេចក្តីអង់អាច។

វចនានុក្រុមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «អនុភាព»មានន័យថា ជាសេចក្តីប្រាកដក្នុងចិត្ត, ការចូលចិត្តស៊ប់, ជំនឿស៊ប់, សេចក្តីដឹងច្បាស់។
ឧទាហរណ៍៖ មានអនុភាពក្នុងការសម្រេចធ្វើអ្វីមួយយ៉ាងម៉ត់មាំ។
ចំណែកឯ «អានុភាព»មានន័យថា អំណាច, តេជះ, សេចក្តីអង់អាច, សេចក្តីក្លាហាន។ ឧទាហរណ៍៖ មនុស្សមានអានុភាពខ្លាំងក្លាដើម្បីប្រយុទ្ធរាល់ឧបសគ្គ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: