កីឡាជាតិ
ជាតិ
ខ្សែ​បម្រើ​ហ្គីណេ Barry នាំ​ណា​ហ្គា​ឈរ​កំពូល​តារាង MCL បណ្ដោះ​អាសន្ន
05, May 2014 , 10:27 am        
រូបភាព
ដោយ:
ក្រុម​ណាហ្គាខប បាន​​ប្រជែង​កៅអី​កំពូល​តារាង​ក្នុង​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌាន​លីក​២០១៤ (MCL2014) ត្រឹម​សប្ដាហ៍​ទី ១០ នេះ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ លេខ២ បាត​តារាង​វេស្ទើន ក្នុង​លទ្ធផល ៥ ទល់ ០ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ខ្សែបម្រើហ្គីណេ Lelouma Barry រក​បាន​បីគ្រាប់តែម្នាក់​ឯង។



៥ គ្រាប់​របស់​ណាហ្គា រក​បាន​ដោយ​​ខ្សែ​បម្រើ Lelouma Barry  ៣ គ្រាប់​គឺ​នៅ​នាទី ២,៤ និង ៩០ ខណៈ ជួន ជុំ រក​បាន​​មួយ​គ្រាប់​នៅ​នាទី ៣៩ និង ទៀប វឌ្ឍនៈ ដែល​ជា​ប្រធាន​ក្រុម​បំប៉ោង​សំណាញ​ទី​វេស្ទើន​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី ៣៤។

ជ័យជម្នះ​នេះ​ស្រប​ពេល​លោក​គ្រូ​បង្គោល ប្រាក់ សុវណ្ណារ៉ា របស់​ណាហ្គាខប ត្រឡប់​មក​ពី​សិក្សា​វគ្គ​គ្រូ​បង្វឹក AFC Coach Asia Program នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ពេល​ថ្មីៗ។

តំណែង​កំពូល​តារាង​សម្រាប់​សប្ដាហ៍​នេះ​​នៅ​មិន​ទាន់​ច្បាស់​ការ​នៅ​ឡើយ ខណៈ​ក្រុម​ភ្នំពេញក្រោន និង ក្រុម​ស្វាយរៀង មិន​ទាន់​ប្រកួត​នៅ​ឡើយ ព្រោះ​ក្រុម​ស្វាយរៀង ជាប់​ចេញ​ទៅ​ប្រកួត​ជម្រុះ​នៃ​ពាន​រង្វាន់ AFC President's Cup នៅ​ប្រទេស​ម៉ុងហ្គោលី៕​

លទ្ធផល​នៅ​សសប្ដាហ៍​នេះ៖
- គីរីវង់​សុខ​សែន​ជ័យ ១ – ០ Albirex Niigata
• អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ០ – ១ អាស៊ី​អឺរ៉ុប
• ក្រសួងការពារជាតិ ២ – ៣ ត្រាយ​អាស៊ី
• បៀលប្រាយ ០ – ២ បឹងកេត
• ណាហ្គាខប ៥ – ០ វេស្ទើន


ចំណែក​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ត្រឹម​សប្ដាហ៍​ទី១០គឺ៖
១.ណាហ្គា​ខ​ប២៣ ពិន្ទុ(+១៧)
២.ចម្ការកៅស៊ូ​បឹងកេត២១​ពិន្ទុ(+១៤)
៣.ភ្នំពេញ​ក្រោ​ន២០ពិន្ទុ(+១៤)
៤. សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប១៥ពិន្ទុ(-១)
៥.អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ១៤ពិន្ទុ(+៥)
៦.ភ្នំពេញ​ត្រាយ​អាស៊ី១១ពិន្ទុ(+៥​)
៧.បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត១៤ពិន្ទុ(-៨)
៨.ស្វាយរៀង១២ពិន្ទុ(+៤)
៩.ក្រសួងការពារជាតិ១០ពិន្ទុ(-៦)
១០.គិរីវង់​សុខ​សែន​ជ័យ ១០ពិន្ទុ(-៦)
១១.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី៧ពិន្ទុ(-៩)
១២. Albirex Niigata Phnom Penh ៣ពិន្ទុ(-២៩)

ការប្រកួត​រវាងណាហ្គាខប និង​វេស្ទើនយូនីអែហ្វស៊ី


បឹងកេត​រក​បានគ្រាប់​បាល់ទី​ ដោយសារការភ្លាត់​ស្នៀត​របស់ សុះ ប្រុសហ៊ីម អ្នក​ចាំទី​បៀល​ប្រាយ


ជំនួប​រវាង​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ (លឿង) និងអាស៊ីអឺរ៉ុប


ជំនួប​រវាងគិរីវង់​សុខ​សែន​ជ័យ និង Albirex Niigata Phnom Penh




© រក្សាសិទ្ធិដោយ thmeythmey.com