បទយកការណ៍ / បទសម្ភាសន៍
អ្នក​ប្រឡង​ធ្លាក់​បាក់​ឌុប​មាន​ជម្រើស​ល្អ​ផ្សេង ដូច្នេះ មិនគួរ​អស់សង្ឃឹម​ឡើយ​
22, Jul 2016 , 12:43 pm        
រូបភាព
 
​ភ្នំពេញ​៖ វិធានការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៦​នេះ នឹង​នៅតែ​រឹង​រ៉ឹង​ដដែល ពោល គឺ​គ្មាន​ការ​បន្ធូ​បន្ថយ​អ្វី​ឡើយ​។ ជា​រឿង​ធម្មតា​ទេ​ដែល​ក្រោយ​ការប្រឡង​បាក់​ឌុប​ម្តងៗ​វា​តែងតែមាន​អ្នក​ប្រឡង​ជាប់ និង​អ្នក​ប្រឡង​ធ្លាក់​។ អ្នក​ប្រឡង​ជាប់​សប្បាយចិត្ត ហើយ​សម្រេចចិត្ត​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ជាន់ខ្ពស់ រីឯ អ្នក​ប្រឡង​ធ្លាក់​ខ្លះ​បាន​បាក់​ទឹកចិត្ត​ឈប់រៀន និង​ឈប់​ធ្វើ​អ្វីៗ​ទាំងអស់​។ អ្នក​ប្រឡង​ធ្លាក់ ហើយ​ឈប់រៀន​អ្វី​ទាំងអស់ គឺជា​ការគិត​ខុស​។


​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អត្ថាធិប្បាយ​ថា អ្នក​ប្រឡង​ធ្លាក់​ទាំងឡាយ​មិនគួរ​បាក់​ទឹកចិត្ត​ឡើយ ពោលគឺ​ពួកគេ​មាន​ជម្រើស​ផ្សេង ដូចជា ការរៀន​យក​ជំនាញ​នៅ​សាលា​រដ្ឋ សាលា​ឯកជន ឬ​រៀន​នៅតាម​ស្ថាប័ន​អង្គការ​។​ល​។ លោក​រដ្ឋមន្ត្រី​បាន​និយាយថា អ្នករៀន​ចប់​បរិញ្ញាបត្រ​ទាំងអស់​មិន​ប្រាកដថា អាច​ចេះ​ត​ចរន្តអគ្គិសនី​បាន​នោះទេ​។ ដូច្នេះ ការសិក្សា​ជំនាញ គឺជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ប្រឡង​ធ្លាក់​បាក់​ឌុប​។ នៅ​ឆ្នាំ​២០១៦​នេះ បេក្ខជន​ប្រឡង​បាក់​ឌុប​មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់​។ ការប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៦​ខាងមុខនេះ ។
ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ដូចតទៅ​៖ 







Tag:
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com